ពិធីការិនី រតនា មិនប្រកាន់ខ្លួនចុះដើរតាមផ្សារលក់ផលិតផលរបស់ខ្លួនមិនចាំដេកស៊ីឡើយ

ខណៈវិបត្តិកូវីដ១៩នៅបន្តប៉ះពាល់វិស័យសិល្បៈនិងកម្សាន្តមិនសូវការងាររហូតស្ងាត់យ៉ាងក៏ដោយក៏ប៉ុន្តែសម្រាប់ពិធីការិនី រតនា យកពេលវេលាខំប្រឹងរកស៊ីអនឡាញ និង លក់ផលិតផលរបស់ខ្លួនឈ្មោះថា នូណា (NUNA) នាំចូលមក។

រៀងខុសពីអ្នករកស៊ីអនឡាញដ៏ទៃទៀតឬខុសពីតារាៗឯងទៀត ពិធីការិនី រតនា មិននៅស្ងៀមចាំយកលុយឬនៅតែផ្ទះអនឡាញនោះឡើយ នាងសុខចិត្តលំបាកនិងលះបង់ពេលវេលាមិនខ្លាចហត់មិនខ្លាចឈឺចុះដើរផ្សព្វផ្សាយលក់តាមផ្សារជាច្រើនកន្លែង។

អ្នកនាង មាស សុវណ្ណរតនា បានប្រាប់ Today Sharing កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ថា នាងមានគោលការណ៍ត្រឹមត្រូវ និង គោលដៅច្បាស់លាស់ ហើយមិនត្រឹមតែប៉ុណ្ណោះនាងដាក់ចិត្ត ចុះធ្វើទីផ្សារផ្ទាល់ៗតាមមូលដ្ឋានតែម្តង។ ជាក់ស្តែងក្នុងរយៈពេលដ៏ខ្លីកន្លងមកនេះ នាងបានដឹកនាំគ្រប់តំណាងចែកចាយទាំងអស់បានធ្វើការចុះទីផ្សារនៅតំបន់ ពោធិ៍សែនជ័យ, កំបូល, ឬស្សីកែវ, ព្រែកព្នៅ, សែនសុខ, ទួលគោក, កំពង់ស្ពឺ, កំពត, តាកែវ, ព្រៃវែង, កំពង់ធំ, អង្គស្នួល, តាខ្មៅ, និងស្រុកកោះធំ។

ម្ចាស់ប្រេនផលិតផលនេះ និង ជាពិធីការិនីមួយរូបនេះផងដែរនោះ នាងបានប្រាប់ថា នាងមិនខ្លាចហត់នឿយ ឬ លំបាក ក្នុងជួយដល់គ្រប់តំណាងចែកចាយនិងម្ចាស់ដេប៉ូគ្រប់ខេត្តស្រុកទាំងអស់ ព្រមទាំងធ្វើការចុះធ្វើទីផ្សារផ្ទាល់ឡើយតែម្តង។ ព្រោះនាងជាម្ចាស់ប្រេនធំមួយ ដូច្នេះនាងត្រូវតែនៅជាមួយក្រុមការងាររបស់នាង នៅគ្រប់កាលៈទេសៈ ទាំងស្រួល ទាំងលំបាក ដើម្បីឈានដល់ភាពជោគជ័យទាំងអស់គ្នា។

សូមបញ្ជាក់ថា ត្រឹមរយៈពេលជាង៣បីខែប៉ុណ្ណោះនៃការខំប្រឹងរបស់ពិធីការិនី រតនា ដែលជាម្ចាស់ប្រេនថ្មីផលិតផលថែរក្សាសម្រស់ NUNA របស់ក្រុមហ៊ុន ដាណា ទ្រី ត្រូវបានមើលឃើញថា ក្នុងខ្លួនរបស់នាងមានភាពជាអ្នកដឹកនាំល្អដែលប្រមូលតំណាងចែកចាយបានរហូតប្រមាណជាង៧០០នាក់ទូទាំងប្រទេស ហើយនេះនាងក្លាយជាបុគ្គលជោគជ័យ៕