សុម៉ា ឡាឡែន ដែលមហាជនស្គាល់ក្នុងរឿងភាគខ្មែរជាច្រើនមកបង្អួតសម្រស់សិចស៊ីនៅឯមាត់សមុទ្រ

កញ្ញា សុម៉ា ឡាឡែន ដែលមហាជនស្គាល់ក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ជាច្រើនហយើងពូកែសម្តែងជាឆ្នាស់ឆ្នើមនោះ នាងមិនឱ្យស្ងាត់ព័ត៌មានឡើយបានបង្អួតសម្រស់នៅឯមាត់សមុទ្រ មិនចាញ់តារាសិចស៊ីផ្សេងៗទៀតឡើយ។

តារាសិចស៊ីដ៏ល្បីមានសារព័ត៌មានជាច្រើនតាមដាននោះ បានបង្ហាញខ្លួននៅលើកោះរុង ខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តនៅមាត់សមុទ្រនៃចុងខែនេះរបស់នាង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ ជាមួយគ្នានោះ តារាស្រីនេះបានអង្គុយកាចលើទូកក្នុងទឹកមុខស្រស់ស្រាយ ដោយបញ្ចេញសាច់សខ្ចី ដោយបានបង្ហោះរូបថតជាច្រើនសន្លឹកលើហ្វេសប៊ុកជូនអ្នកគាំទ្រមើលឃើញនាង។

កញ្ញា សុម៉ា ឡាឡែន បានថា ដំណើរកម្សាន្តលើកនេះ នាងគ្រាន់តែចង់ទៅលេងបន្ថូរអារម្មណ៍ កុំតានតឹងរឿងការងារប៉ុណ្ណោះ ហើយទៅលេងពីរបីថ្ងៃក៏ត្រឡប់មកវិញ។ លើកនេះមិនបញ្ចេញសាច់ឬស្លៀកពាក់សិចសស៊ីអ្វីខ្លាំងដែរ ព្រោះមិនដឹងបានត្រៀមហើយចង់បែបធម្មតាៗប៉ុណ្ណោះ។ នាងអគុណដល់អ្នកគាំទ្រ និង មហាជនតែងតែពេញចិត្តស្រលាញ់គាំទ្រគ្រប់សកម្មភាពរបស់នាង។

ទស្សនារូបកញ្ញា សុម៉ា ឡាឡែន នៅលើកោះរុង៖

សូមទស្សនារូបគួរឱ្យស្រលាញ់របស់នាងកន្លងមក៖

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៩ កញ្ញា សុម៉ា ឡាឡែន បានតំណែងតួស្រីឆ្នាស់ឆ្នើមក្នុងរឿងភាគ “រ៉ៃប្តូរទ្រនំ” របស់ស្ថានីយទូរទស្សន៍លេខ៥ ធ្វើឱ្យមហាជនចាំនិងស្គាល់កាន់តែច្បាស់។ នាងក៏ទទួលបានតំណែងតារាស្រីសិចស៊ីដែលពូកែ សម្តែងទាំងស្លូត និង តួកាច ឆ្នាស់ឆ្នើម ហើយកេរ្តិ៍ឈ្មោះរបស់នាងល្បីមានទីផ្សារខ្លាំង ទទួលការថត ស្បតពាណិជ្ជកម្ម និង សម្តែងថតវិឌីអូបទចម្រៀងល្បីៗច្រើនផងដែរកន្លងមក៕