កប់! ស៊ុក សុភា ទិញឡានថ្មីស៊េរីទំនើបជូនភរិយាតម្លៃរាប់មុឺនដុល្លារទៀត!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែអតីតតារាសម្ដែងប្រុសលោក ស៊ុក សុភា បានឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែមហាជនជាច្រើននៅតែចាប់អារម្មណ៍លោក ពិសេសគ្រប់ពេលដែលលោកបង្ហាញភាពផ្អែមល្ហែមជាមួយនិងគ្រួសារនេះតែម្ដង។

មិនត្រឹមតែប៉ុនណោះ កាលពីពេលថ្មីៗនេះលោកក៏ទើបតែបង្ហោះរូបភាពនិងសារ អបអរថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់៨ឆ្នាំរបស់លោកនិងភរិយាជាមួយសារយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនមានអារម្មណ៍ច្រណែនខ្លាំងថែមទៀតផង។

ដោយឡែកផ្អែមល្ហែមប៉ុណ្ណឹងមិនអស់ចិត្ត ស្រាប់តែកាលពីម្សិលមិញនេះ លោក ក៏បានបង្ហាញកាដូឡានស៊េរីទំនើបថ្មីស្រឡាងមួយគ្រឿង ជូនដល់ភរិយា ធ្វើឲ្យមហាជនឃើញហើយពិតជាភ្ញាក់ផ្អើល និងរំភើបចិត្តជំនួសភរិយាលោកជាខ្លាំងទៀតផង៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី