ចប់ហើយ! ទីបំផុត Tangmo ព្រមបើកចំហរបញ្ហាស្នេហាជាមួយ Nick ហើយ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃស្រី Tangmo និង Nick បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងសង្ស័យថាអ្នកទាំងពីរកំពុងតែមានរឿងប្រេះឆាស្នេហា ក្រោយឃើញអ្នកទាំងពីរបានលុយរូបភាពគូចេញពីបណ្ដាញសង្គមមក។

តែយ៉ាងណាមិញកន្លងមក អ្នកទាំងពីរពុំដែលចេញមុខបកស្រាយទាក់ទងនិងរឿងនេះទេ ស្រាប់តែថ្មីៗនេះ តារាស្រី Tangmo បានផ្ដល់បទសម្ភាសន៍មួយ ព្រមទាំងបើកចំហរ ចំពោះបញ្ហានេះ ដែលនៅក្នុងនោះ នាងបានបង្ហើបថា នាងបាននៅលីវ អស់មួយរយៈពេលហើយតែគ្មានអ្នកណាដឹង ហើយនាងថែមទាំងបញ្ជាក់ទៀតថា ទំនាក់ទំនងនាងបានបញ្ចប់ទៅយ៉ាងល្អថែមទៀតផង។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាសោកស្ដាយណាស់ មិននឹកស្មានថាទំនាក់ទំនងស្នេហាខុសវ័យរវាងតារាស្រីរូបនេះ និង Nick មិនអាចស្រោចស្រង់វិញបែបនេះសោះ ទីបំផុតអ្នកទាំងពីរនៅតែចែកផ្លូវគ្នា៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី