ប្លែកទៀតហើយ! ខួបកំណើតឆ្នាំនេះ Chompoo លេងមួយចាស់ដៃជាមួយកូន!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា អ្នកនាង Chompoo Araya គឺជាតារាសម្ដែងថៃស្រីម្នាក់ដែលមានប្រជាប្រិយភាពខ្លាំង ហើយអ្នកនាងក៏ជាតារាស្រីដែលនិយមលេងស្ទាយ៍សម្លៀកបំពាក់ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្ងៃខួបកំណើតឈានចូលវ័យ៣៩ឆ្នាំរបស់អ្នកនាងឆ្នាំនេះ អ្នកនាងបានលេងខ្លួនជាមួយនិងរ៉ូបវែងពណ៌ស ទម្លាក់ស្មារ អមជាមួយម៉ូតសក់ខ្លីត្រឹម-ក បង្អួតសម្រស់ដើមទ្រូងជាមួយនិងកូនភ្លោះរបស់ខ្លួនឃើញហើយ ពិតជាទាក់ទាញនិងប្លែកភ្នែកខ្លាំងណាស់។

យ៉ាងណាមិញថ្វីត្បិតតែរ៉ូបមួយនេះជាការតុបតែងខ្លួនអបអរថ្ងៃកំណើតរបស់តារាស្រីរូបនេះក៏ពិតមែន តែគ្រប់គ្នានៅតែមិនទាន់ឃើញតារាស្រីរូបនេះរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួននៅឡើយនោះទេ៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី