ក្ដុកក្ដួលណាស់! ខាត់ សុឃីម និងបងប្អូន រាំឆៃយុាំបណ្ដើរយំបណ្ដើរជូនដំណើរឪពុក!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា​ ពេលនេះតារាពហុជំនាញអ្នកនាង ខាត់ សុឃីម កំពុងតែជួបទុក្ខ ដោយឪពុកជាទីស្រលាញ់របស់ខ្លួនបានលាចាកលោកកាលពីមួយសប្ដាហ៍មុន ដោយមិនបានបង្ហាញសញ្ញាជាមុន ធ្វើឲ្យកូនចៅរន្ធត់ចិត្តយ៉ាងខ្លាំង។

ដោយឡែកងាកទៅចាប់អារម្មណ៍ក្នុងកម្មវិធីបុណ្យ៧ថ្ងៃកាលពីម្សិលមិញនេះវិញ មហាជនជាច្រើនកាន់តែខ្លោចចិត្ត នៅពេលឃើញវីដេអូអ្នកនាង ខាត់ សុឃីម និងបងប្អូនបាននាំគ្នាច្រៀង និងរាំឆៃយុាំទាំងទឹកភ្នែក ដើម្បីជូនដំណើរឪពុកជាចុងក្រោយ ដែលសកម្មភាពនេះ មិនត្រឹមតែធ្វើឲ្យគ្រប់គ្នាខ្លោចចិត្តនោះទេ ហើយថែមទាំងសរសើរពីទឹកចិត្តកូនចៅ និងក្ដីស្រលាញ់ដែលមានចំពោះឪពុកក្រោយលោកស្លាប់ទៅ។

គួរបញ្ជាក់ផងដែរថា កម្មវិធីបុណ្យ៧ថ្ងៃឪពុកតារាស្រីរូបនេះ បានប្រព្រឹត្ដិទៅក្រោយទុក្ខសោកពីកូនចៅជាច្រើន ជាហេតុធ្វើឲ្យមហាជនជាច្រើនក៏បញ្ចេញអារម្មណ៍ក្ដុកក្ដួលអាណិតអ្នកនាង ខាត់ សុឃីម និងបងប្អូនក្រុមគ្រួសារដែរ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី