ចង់ឃើញទេ? នេះហើយជាសម្រស់ គង់ សុជាតិ កាលប្រឡងបវរកញ្ញាជំនាន់មុន!(មានរូបភាព)

ជាការពិតណាស់ ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ​សព្វថ្ងៃនេះពិធីការិនីស្រស់ល្បីឈ្មោះអ្នកនាង គង់ សុជាតិ កាន់តែទទួលបានការគាំទ្រច្រើនឡើងៗ ថ្វីត្បិតតែពេលនេះអ្នកនាងមានវ័យកាន់តែច្រើនបន្ដិចហើយក៏ពិតមែន។

មិនត្រឹមតែប៉ុនណោះ បើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់អ្នកនាងវិញ សព្វថ្ងៃនេះគឺនៅតែស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យដដែល ពិសេសនោះគឺស្ទាយ៍តុបតែងខ្លួនរបស់អ្នកនាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែលេចធ្លោរឡើងៗ សឹងតែធ្វើឲ្យយុវវ័យមួយចំនួនសុំចាញ់ទៀតផង។

លើសពីនេះទៅទៀត ថ្មីៗនេះអ្នកនាងកាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញរូបភាពកាលពីសម័យអ្នកនាងប្រឡងបវរកញ្ញាកាលពីឆ្នាំ ១៩៩៥ មើលរូបសម្រស់របស់អ្នកនាងពេលនោះពិតជាស្រស់ស្អាត ហើយបើធៀបនិងបច្ចុប្បន្នគឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេ ពោលគឺនៅតែស្រស់ទោះបីជាពេលវេលាកន្លងទៅ២០ជាងក៏ដោយ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី