ថ្ងៃខួបកំណើត Chompoo Araya ស្វាមីផុសជូនពរតែអ្នកគាំទ្រមិនសូវចាប់អារម្មណ៍ព្រោះតែមានប្រុសក្មេងទាំងពីរកំពុងតែ….! (មានវីឌីអូ)

រៀបចំកម្មវិធីជប់លៀងគម្រប់ខួប 39 ឆ្នាំសម្រាប់អ្នកម៉ាក់ Chompoo Araya ដែលនិម្មិតខនដូដ៏ស៊ីវីល័យរបស់ឲ្យក្លាយទៅជាកន្លែងជួបជុំទាំងគ្រួសារសាច់ញ្ញាតិនិងមនុស្សជាទីស្រលាញ់យ៉ាងកក់ក្ដៅ។

ក្រោយមកលោកប៉ាកំពូលសង្ហារ Witsarut ក៏បានផុសជូនពរតាមរយៈ Instagram ផ្ទាល់ខ្លួន @nottvisrut ដោយជ្រើសរើសរូបដែល Chompoo ឈរបង្អួតសម្រស់នៅលើតុអាហារដែលបានប្ដូរទៅជាកន្លែងរត់លេងរបស់កូនប្រុសភ្លោះរបស់នាងទាំងពីរ អត់ខ្វល់ទេអ្នកម៉ាក់ថតអីថតទៅសំខាន់អូនរត់លេងញញឹមសើចសប្បាយ។

“Happy birthday Mama. You know We love you @chomismaterialgirl”

អ្នកគាំទ្រពេលឃើញហើយដង្ហែរគ្នាមកចុចឡាយព្រមទាំងប្រាប់ថាអ្នកម៉ាក់បាំងអូនមិនជិតទេ  ដែលកំពុងតែទាញឈុតអ្នកម៉ាក់លោតលែងនេះមើលទៅគួឲ្យស្រលាញ់ណាស់ អ្នកគាំទ្រមើលឃើញតែអូនទាំងពីរទេអ្នកម៉ាក់។

អត្ថបទដោយ : នីត្តា