មានរឿងអ្វីកើតឡើងចំពោះ Taew បានជានាងផុសពាក្យមួយឃ្លានេះ គ្រប់គ្នាកំពុងផ្ដល់កម្លាំងចិត្តពីចម្ងាយ!

មិនដឹងទៅជួបរឿងអី មានរឿងអីខ្លះកើតឡើង រហូតដល់ធ្វើឲ្យតារាល្បីយ៉៉ាង Taew Natapohn ត្រូវចេញមកផុសពាក្យមួយឃ្លាយ៉ាងសោកសៅថា “Smile on my worst day” ដែលប្រែមកថា “ញញឹមសម្រាប់ថ្ងៃដ៏អាក្រក់របស់ខ្ញុំ” 

ពាក្យមួយឃ្លានេះត្រូវបានសរសេរនៅពីក្រោមរូបភាពមួយដែលសាមីខ្លួនកំពុងតែញញឹមនៅកន្លែងតុអាហារ ទោះបីជាមានស្នាមញញឹមដ៏ស្រស់ស្អាតទន់ភ្លន់នៅលើផ្ទៃមុខ តែឃ្លាដែលនាងផុសបានឆ្លុះឲ្យឃើញភាពសោកសៅនៅក្នុងចិត្តយ៉ាងច្បាស់។

រឿងនេះបានធ្វើឲ្យមិត្តរួមការងារចូលមក comment ផ្ដល់កម្លាំងចិត្តពីចម្ងាយ ជាពិសេសសង្សារអ្នកធុរកិច្ចដ៏ល្បីឈ្មោះក៏ត្រូវចូលមក comment  ដែរ។ សម្រាប់រឿងដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តរបស់នាងប្រហែលជាត្រូវរងចាំពេលវេលាដែលម្ចាស់ខ្លួនចេញមកបកស្រាយតែប៉ុណ្ណោះ។

អត្ថបទដោយ : នីត្តា