Min Peechaya មិនមែនជំនាញសម្ដែងតែម៉្យាទេ រ៉េបភ្លេងសាហាវជាងអ្នកជំនាញដកដង្ហើមមិនចង់ទាន់ (មានវីឌីអូ)

ចាត់ទុកថាមានរឿងប្លែកៗជាច្រើនដែលមិនធ្លាប់ឃើញសម្រាប់តារាសម្ដែងស្រីស្អាត Min Peechaya ក្រោយពីនាងបានគ្រងតំណែងកំពូលតារា Tiktok ម្នាក់ទៀត។ មានវីឌីអូនគួឲ្យស្រលាញ់និងជាទីចាប់អារម្មណ៍ច្រើនដែលនាងតែងតែបង្ហោះឲ្យអ្នកគាំទ្របានមើលបានឡាយរហូតមក។

ជាក់ស្ដែងថ្មីៗនេះ Min ក៏បានថតវីឌីអូមួយទៀតផុសក្នុង Instagram ឈ្មោះ   @minpechaya ដោយការច្រៀងតាមភ្លេងរ៉េបបែបញ៉ាប់ៗ រហូតដល់សាម៉ីខ្លួនសរសេរ caption ថា “#ត្រូវដកដង្ហើមត្រង់ណាមុន#ច្រៀងអត់ខ្វល់រឿងស្ទះចរាចរណ៍ #nikkiminaj”

រឿងនេះធ្វើឲ្យអ្នកគាំទ្រដង្ហែរគ្នាមក comment សរសើរយ៉ាងច្រើន ព្រោះក្រៅពីសរសើររឿងសមត្ថភាពប្លែកៗរបស់នាងហើយ ត្រូវនិយាយបានថាវីឌីអូនេះដកដង្ហើមស្ទើរតែមិនទាន់ពិតមែន។

អត្ថបទដោយ : នីត្តា