សូមចូលរួមរំលែកទុក្ខផង! តារាសម្តែង ម៉ូ លីនណា បាត់បង់ឪពុកជាទីស្រលាញ់ដោយមិននឹកស្មាន

សូមចូលរួមរំលែកទុក្ខចំពោះតារាសម្តែង ម៉ូ លីនណា បានបាត់បង់លោកប៉ាបង្កើតជាទីស្រលាញ់របស់នាងកាលយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ដោយមិននឹកស្មាន។

ចំពោះការបាត់បង់មនុស្សសំខាន់ក្នុងជីវិតរបស់នាងនេះ បានធ្វើអោយតារាសម្តែងស្រីរូបនេះបានទុក្ខជាទំងន់ និង សោកស្តាយជនពន់ពេក ខណៈមិនបានត្រៀមចិត្តថានឹងកើតរឿងបែបនេះ។

តារាសម្តែងស្រី ម៉ូ លីនណា បានសរសេរសារមួយលើហ្វេសប៊ុករបស់នាងថា “ចាប់ពីពេលនេះទៅខ្ញុំលេងបានឃើញមុខប៉ាទៀតហើយ”។

សូមបញ្ជាក់ថា កញ្ញា ម៉ូ លីនណា បានប្រឡូកក្នុងសិល្បៈវិស័យសិល្បៈប្រមាណជាង៤មកឆ្នាំហើយ ដោយចាប់ផ្តើមចេញពីអាជីពសម្តែង ហើយក្នុងឆ្នាំំ២០១៩ នាងក៏បានចាប់អាជីពជាពិធីការិនី លេចមុខទាំងក្នុងកម្មវិធីសង្គមនិងកម្សាន្ត។ ជាមួយគ្នានោះផងដែរ ក្រៅពីអាជីពសិល្បៈ នាងតែងតែខំប្រឹរកលក់ឥវ៉ាន់តាមអនឡាញ ដោយទទួលការគាំទ្រនិងជាតារាមានប្រជាប្រិយភាពម្នាក់៕