ប្រែហើយ! ទីបំផុត បេនី យ៉ាំង បង្ហាញមុខក្រោយវះកាត់នៅកូរ៉េហើយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែក្រោយពេល ដែលអតីតតារាសម្ដែងស្រី បេនី យុាំង មានបញ្ហាច្រមុះ និងទៅវះកាត់នៅប្រទេសកូរ៉េមក នាងមិនដែលបង្ហាញស្លាកស្នាមនៅលើច្រមុះឲ្យមហាជនគ្រប់គ្នាបានឃើញនោះទេ ពោកគឺនាងនៅតែពាក់ម៉ាស់នៅលើច្រមុះជិតដូចមុនដដែល។

ជាក់ស្ដែងទើបតែថ្មីៗនេះ នាងទើបតែដាច់ចិត្តដោះវាចេញ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ គឺច្រមុះរបស់នាងប្រែជាស្រស់ស្អាតឡើងវិញ និងស្រួចខ្លាំងជាងមុន មើលទៅពិតជាស្រស់ស្អាតនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាសម្ដែងការត្រេកអរ ព្រោះឃើញសម្រស់តារាស្រីរូបនេះ ប្រែជាស្រស់ស្អាតឡើងវិញ ក្រោយពេលបរាជ័យក្នុងការវះកាត់និងត្រូវបិទបាំងមុខអស់រយៈពេលជាច្រើនឆ្នាំមក៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី