មកមើលថាក្នុងឆ្នាំ 2020 នេះតើមានតារាស្រីណាខ្លះកាត់សក់ខ្លីហើយស្រស់ស្អាតរហូតធ្វើឲ្យហ្វេនៗចង់កាត់តាម (មានរូបភាព)
ប្រទេសថៃអាកាសធាតុក្ដៅខ្លាំង “ម៉ូតសក់ខ្លី” ទើបពេញនិយមបំផុតសម្រាប់ក្រមុំៗ ព្រោះក្រៅពីត្រជាក់និងស្រាលក្បាលហើយ នៅងាយស្រួលក្នុងការមើលថែ ជាពិសេសនៅធ្វើឲ្យក្មេងជាងវ័យផងដែរ។
សម្រាប់អ្នកដែលមិនដឹងថានិងកាត់សក់ខ្លីត្រឹមណាល្អ សាកមកមើល Idol “តារាសក់ខ្លី 2020” ទាំងអស់គ្នា!
1/ Kimberley Anne Woltemas
ប្ដូរស្ទាយថ្មីប្លែកភ្នែកប្លែកច្រមុះ សក់ក៏ខ្លី សម្រស់ក៏កាន់តែស្អាត
2/ Lisa BLACKPINK
ចង់ឲ្យកាន់តែមើលកាន់តែគួឲ្យស្រលាញ់ អាចចាត់ការម៉ូតបែបនេះបានចា សក់ខ្លីសក់សេះ ដូចកញ្ញា Lisa BLACKPINK ថែមទាំងមានសក់ពណ៌រលោង ឬក៏អាចទុកពណ៌សក់បែបធម្មជាតិក៏បានដែរណា អាចនិយាយបានថាស្អាត9
3/ Sara Legge
ក្រៅពីមានមុខមាត់ស្អាតហើយ Sara Legge នៅជាមនុស្សីដែលមានស្ទាយអស្ចារ្យស្អាតប្លែកទៀត តែងខ្លួនស្អាតគ្រប់មូ៉តគ្រប់កាលីប មិនថាស្ទាវ ទន់ភ្លន់ ឆ្នាស់ឆ្នើម ជាមួយសក់ខ្លីរបស់នាងគឺថាអស់ទាស់តែម្ដង
4/ Marina Sridanan
Marina Sridanan ឬ Marina Baleneska ជាប្អូនស្រីដ៏ពូកែរបស់ Margie ព្រោះថាក្រៅពីមានសម្លេងល្អ ការសម្ដែងឥតខ្ចោះហើយ នៅពេលនាងប្ដូរម៉ូតសក់ថ្មីរឹឹតតែស្អាតថែមទៀត
5/ Irada Siriwut
កញ្ញា Ida Ida អ្នកម៉ាក់កូនមួយម្នាក់នេះនៅតែមើលទៅនៅក្មេងជាងវ័យ មិនថាការតែងខ្លួនតែងមុខ ឬក៏ម៉ូតសក់ខ្លីនោះទេមើលទៅសាកសមគ្មានទាស់ភ្នែកសោះ។
អត្ថបទដោយ : នីត្តា