Matthew- Lydia បង្ហាញជីវិតថ្មីក្រោយបានជាសះស្បើយពីកូវីដ-19 មិននឹកស្មានថានិងមានថ្ងៃនេះម្ដងទៀត! (មានវីឌីអូ)

ក្រោយមេឃភ្លៀងរួចមេឃតែងតែស្រលះ សម្រាប់គូស្នេហ៍ Matthew- Lydia ដែលមុននេះទាំងពីរនាក់បានកាន់ដៃគ្នាតស៊ូយកឈ្នះលើរោគដ៏កាចសាហាវរបស់ពិភពលោកកូវីដ-19  ហើយពេលនេះអ្នកទាំងពីរក៏បានទទួលជោគជ័យឆ្លងផុតមកជាមួយគ្នាដែរ។

ថ្មីៗនេះ Matthew និង Lydia បានបើកបង្ហាញពីជីវិតរបស់ខ្លួនក្នុងកំឡុងពេលត្រូវព្យាបាលនៅឯមន្ទីពេទ្យ។ ទាំងពីរនាក់ពិតមានការព្រួយបារម្ភចំពោះរឿងនេះខ្លាំងណាស់ព្រោះតែមានកូនជាទីស្រលាញ់តូចៗទៀតដែលត្រូវការមើលថែ។

ដោយសារក្នុងខណៈពេលនិងយើងទាំងពីរនាក់គ្មានអ្នកណាអាចជួយអ្នកបានឡើយគឺសុទ្ធតែឈឺដូចគ្នាត្រូវការព្យាបាលដូចគ្នា។ តែយ៉ាងណាក៏អគុណដល់ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារដែលបានរក្សាព្យាបាលព្រមជាមួយនិងកម្លាំងចិត្តក្ដីសង្ឃឹមថ្មីដែលពួកយើងរំពឹងរហូតមក។

នៅទីបំផុតពួកយើងក៏ធ្វើបានឆ្លងផុតមកជាមួយគ្នាហើយត្រលប់មកចាប់ដៃគ្នាមើលថែកូនៗនិងសាងសុភមង្គលសម្រាប់គ្រួសារមួយនេះម្ដងទៀត។

អត្ថបទដោយ : នីត្តា