Header 1100×240

មិននឹកស្មានសោះ! ជាតារាល្បីមែនតែ នីឡា បែរជាចង់រៀបការតូចតាចបែបនេះទៅវិញ!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កុំតែដោយសារជម្ងឺកូវីត១៩ រាតត្បាត តារាកំប្លែងស្រីវ័យក្មេងល្បីឈ្មោះកញ្ញា វ៉ាន់ នីឡា និងចូលរោងការបាត់ទៅហើយ ខណៈនាងបានរៀបចំគម្រោងរៀបការជាមួយគូដណ្ដឹងហើយស្រេចបាត់ទៅហើយ។

តែយ៉ាងណាមិញ ទោះបីជាពេលនេះអ្នកទាំងពីរមិនទាន់បានរៀបការក៏ដោយ តែជីវិតគូអ្នកទាំងពីរនៅតែផ្អែមល្ហែមនិងគ្នាខ្លាំងដដែល ហើយពីមួយថ្ងៃទៅមួយថ្ងៃមហាជនជាច្រើនតែងតែចាប់អារម្មណ៍លើអ្នកទាំងពីរ ហើយក៏ចង់ឃើញថ្ងៃរៀបការអ្នកទាំងពីរដែរ។

ដោយឡែកស្រាប់តែថ្មីៗនេះ តារាកំប្លែកស្រីរូបនេះ​ បែរជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលខ្លាំងទៅវិញ ដោយនាងបានបង្ហោះសារនៅក្នុងបណ្ដាញសង្គមខ្លួនថា ចង់រៀបមង្គលការខ្នាតតូច មានតែពីរគ្រួសារចូលរួម និងចុះអេតាសុីវិល ព្រោះនាងគិតថាធ្វើបែបនេះសល់លុយច្រើនសម្រាប់រកសុី សំខាន់តឲ្យតែគ្រួសារមានសុភមង្គល៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះមតិរបស់តារាកំប្លែងសុីរូបនេះ?

អត្ថបទដោយ៖ស៊ីវលី