Header 1100×240

គួរ​ឲ្យ​សរ​សើរ! ​តារា​ថៃ​ល្បីៗ​ហូរ​ហែ​នៅ​តែ​បន្ត​ចូល​រួម​បុណ្យ​សព​ឪពុក ​Taew ​ទោះ​ប្រារព្ធ​មក​ច្រើន​ថ្ងៃ​ក៏​ដោយ​

មានយៈពេល១០ថ្ងៃហើយ ដែលលោកឧត្តមសេនីយ៍ទោ Narong Temirak ឪពុករបស់តារាសម្ដែងថៃ Taew Natapohn ​បាន​ចាក​ចេញ​ទៅ​មិន​មាន​ថ្ងៃ​ត្រឡប់​វិញ ​ពោលតាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០  បន្សល់​ទុក​ឲ្យ​ភរិយា​និង​កូន​ៗ​កើត​ក្តី​ទុក្ខ​ព្រួយ​ស្រក់​ទឹក​ភ្នែក ​ព្រោះតែបាត់បង់មនុស្សជាទីគោរពនឹងស្រលាញ់ទៅ។

ពិធីបុណ្យត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកក្កដា បន្ទាប់ពីលោកបានទទួលមរណភាពមួយថ្ងៃ ហើយគេសង្កេតឃើញមានភ្ញៀវអ្នកតូចធំ សាច់ញាតិ ព្រមទាំងតារានៅក្នុងឧស្សាហកម្មកម្សាន្ត​ថៃជាច្រើនបានចូលរួម​រំ​លែ​ក​ទុក្ខ​ដល់ Taew និងគ្រួសារយ៉ាងច្រើនកុះករផងដែរ។

យ៉ាងណា បើគិតតាំងពីថ្ងៃទី១នៃពិធីរហូតមកដល់ពេលនេះ គឺមានរយៈពេល៩ថ្ងៃហើយ ទិដ្ធភាពនៃពិធីបុណ្យសពឪពុក Taew ​នៅ​តែ​មាន​ភ្ញៀវ​ចូល​រួម​ច្រើន​ដដែល ​ពិសេសមិត្តភក្តិក៏ដូចជាតារា​រួមអាជីពចាស់ក្មេង​ជា​មួយ ​Taew ​នៅ​តែ​បង្ហាញ​វត្ត​មាន​ចូល​រួម​ជា​ហូរ​ហែរ​មិន​ដាច់​សោះ ​ធ្វើឲ្យនាងនិងគ្រួសារកាន់តែមានកម្លាំងចិត្តជាងមុនទៅទៀត។ សូមទស្សនារូបភាពខាងក្រោម៖