Header 1100×240

នរណាមិនច្រណែន! ខណៈភរិយាកាន់តែកៀកថ្ងៃសម្រាល ប៉ែន ចំរ៉ុង កាន់តែយកចិត្តប្រពន្ធ!(មានរូបភាព)

ជាការពិតណាស់ នៅសល់តែប៉ុន្មានខែទៀតនោះទេ តារាសម្ដែងនិងជាពិធីករល្បីឈ្មោះលោក ប៉ែន ចំរ៉ុង និងបានឃើញមុខកូនរបស់ខ្លួនហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃ លោកក៏បំពេញតួនាទីជាស្វាមីបានយ៉ាងល្អគួរឲ្យច្រណែនខ្លាំងផងដែរ។

ក្នុងនោះផងដែល ជារឿយៗគ្រប់គ្នាតែងតែឃើញ តារាប្រុសរូបនេះ នាំភរិយាទៅដើរលេងកំសាន្ត នៅតាមរតំបន់ទេសចរណ៍ជាច្រើនហូរហែ ហើយថែមទាំងថតរូបភាពផ្អែមល្ហែមជាមួយនិងគ្នាឲ្យហ្វេនៗបានឃើញទៀតផង។

តាមរយៈសកម្មភាពនេះ ហ្វេនៗនិងមហាជនជាច្រើន ពិតជាសរសើរលោក ប៉ែន ចំរ៉ុន និងច្រណែនភរិយាលោក ដែលមានស្វាមីចេះយល់ចិត្ត ហើយថែមទាំងបំពេញតួនាទីជាស្វាមីដ៏ល្អថែមទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី