កប់ណាស់! Tu Piyawadee បង្ហាញខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ ខណៈត្រៀមចូលរោងការ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងថៃប្រុសល្បីឈ្មោះ លោក Mawin Taweephol បានលុតជង្គង់សុំមិត្តស្រីខ្លួនដែលជាផលិតកររឿងដ៏ល្បី នាង Tu Piyawadee សុំរៀបការយ៉ាងរ៉ូមែនទិច ក្រោយទាក់ទងគ្នាអស់រយៈពេល១០ឆ្នាំ។

ក្នុងនោះផងដែរ ក្រោយពេលមិត្តប្រុសសុំរៀបការមិនបានប៉ុន្មានផងដែរ​ ស្រាប់តែថ្មីៗនេះ នាង Tu បានបង្ហោះរូបភាពក្នុងឈុតកូនក្រមុំយ៉ាងស្រស់សោភា ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ និងគិតថាតារាស្រីរូបនេះ ប្រហែលជាកំណត់ពេលវេលារួចហើយ គ្រាន់តែនាងមិនទាន់បង្ហើបតែប៉ុនណោះ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលឃើញរូបភាពក្នុងឈុតកូនក្រមុំរបស់តារាស្រីរូបនេះហើយ ហ្វេនៗជាច្រើនក៏នាំគ្នាចូលទៅខមិន ចេញឃើញរូបភាពនិងវីដេអូ Pre-wedding របស់នាងនិងអនាគតស្វាមីគ្រប់ៗគ្នាទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី