មើលទៅដូចជានៅអៀនៗនៅឡើយ! លោកហៃសូ Pranai ត្រូវមិត្តៗរបស់ Taew បង្ខំឲ្យថតរូបរួមក្រុមដើម្បី……..! (មានរូបភាព)

Taew Natapohn ក្រោយពីទទួលបានកម្លាំងចិត្តយ៉ាងពេញទំហឹងពីលោក Pranai មើលថែនៅក្បែរមិនឃ្លាតឆ្ងាយនៅថ្ងៃដែលបាត់បង់លោកប៉ា មានរូបភាពដែលគួឲ្យរំភើបចិត្តជាច្រើនក្នុងការបង្ហាញឲ្យឃើញ ជាក់ស្ដែងនៅថ្ងៃកំណើតរបស់ Matt Peranee មហាមិត្តនៅក្នុងក្រុម Furby បានធ្វើខួបកំណើតលើកនំខេកមកជូនពរកណ្ដាលបរិយាកាសស្អាតៗ។

ក្នុងកម្មវិធីនេះក្រៅពីមានរូបភាពគួឲ្យស្រលាញ់ៗរបស់មហាមិត្តទាំងអស់ហើយ យើងនៅបានឃើញរូបថតរួមគ្នារវាង Taew និងលោក Pranai ទៀតផង។ អាចនិយាយបានថាស្នេហារបស់អ្នកទាំងពីរចាប់ផ្ដើមបង្ហាញកាន់តែខ្លាំងជារឿយៗហើយ សម្រាប់តារាស្រីស្អាត Taew Natapohn ជាមួយលោ Pranai ព្រោះតែពេលនេះអ្នកទាំងពីរតែងចេញទៅណាមកណាាជាមួយគ្នាជាញឹកញ៉ាប់

តែទីបំផុតនៅពេលដែលមិត្តភក្ដ័ ដឹងចិត្តក៏បានចាត់ឲ្យអ្នកទាំងពីររួមសន្លឹករូបថតជាមួយគ្នានៅក្នុងកម្មវិធីខួបកំណើតរបស់មិត្តសម្លាញ់ ហើយម្នាក់ៗសុទ្ធតែមានគូអស់ហើយ នៅក្នុងនោះមានតែគូរបស់ Taew ដែលមើលទៅនៅអៀនៗគ្នាព្រោះតែមិនទាន់ឃើញអ្នកទាំងពីររត់រកគ្នាដូចគូដទៃនៅឡើយទេ។ ប៉ុន្ដែមិនអីទេព្រោះមានមិត្តយល់ចិត្តចឹងចាប់ឲ្យថតរួមគ្នាតែម្ដងទៅទោះជាលោក Pranai នៅមានការអៀនៗបន្ទិចក្ដី។

អត្ថបទដោយ​ : នីត្តា