អុញនោះ Yaya​ Urassaya ធ្ងន់ករហើយចាប់កាន់អីឡើងថ្លៃនិងមែនទេ! ឥលូវលោក Golf ស្នើរសុំឲ្យ Yaya​ Urassaya ថតផុសជាមួយ……! (មានរូបភាព)

កុំចេះតែហាន! ពេលនេះក្លាយទៅជាម្ចាស់ក្សត្រីនៃសេដ្ឋកិច្ច ខាងទេសចរណ៍ និងសួនច្បាររួចរាល់ហើយ​សម្រាប់តារាសម្ដែងស្រីរូបស្រស់ Yaya​ Urassaya ព្រោះតែគ្រប់ពេលដែលនាងចាប់កាន់អ្វីថតផុសនិងតែរបស់នោះឡើងថ្លៃមួយជាទ្វេគុណ របស់ធម្មតាៗតែនាងអាចធ្វើឲ្យទៅជារបស់ពិសេសមានតម្លៃថ្លៃបានជាអូតូម៉ាទិច

ហើយមួយរយៈនេះមានមនុស្សជាច្រើនសុំឲ្យនាងថតជាមួយផលិតផលកសិកម្មដោយសង្ឃឹមថាមានការឡើងថ្លៃខ្ពស់។ នៅពេលថ្មីៗនេះអ្នកចម្រៀងប្រុសលោក Golf បានផុសរូបរបស់ Yaya ព្រមជាមួយនិងឃ្លាថា Yaya បាត ជួយកាន់សាច់ជ្រូកអាំងឲ្យបងបន្ទិច ចង់ប្រាប់ថាធ្វើឲ្យមានការផ្ទុះសំណើចយ៉ាងខ្លាំង

បន្ទាប់ពីលោក Golf ផុសហើយក៏មានហ្វេនៗនិងមិត្តភ័ក្ដចូលមក comment បង្អាប់លេងជាច្រើន អ្នកខ្លះក៏បានប្រាប់ថា ប្រយ័ត្នអាំងមិនទាន់

អត្ថបទដោយ : នីត្តា