នៅពេលដែល Aum Patcharapa សំរុកចូលដល់ហាងអាហារលោក Pratarnwong ជាម្ចាស់ហាងសុខចិត្តធ្វើជាអ្នករត់តុផ្ទាល់ព្រមទាំងនិយាយថា….!(មានរូបភាព)

ជាទំនាក់ទំនងស្នេហាដែលអ្នកគ្រប់គ្នាផ្ដល់ភាពសំខាន់និងតាមដានជានិច្ចសម្រាប់គូរបស់កញ្ញា Aum Patcharapa និងលោក Pratarnwong មិនថាទាំងពីរនាក់នេះស្ថិតនៅក្នុងសកម្មភាពណាទេក៏មើលទៅសាកសមឥតខ្ចោះ

ហើយនៅពេលក្រោយៗមកនេះក៏មានភាពផ្អែមល្ហែមញ៉ុកញ៉េចៗ ឲ្យហ្វេនៗបានឃើញនិងច្រណែនជាបន្ដបន្ទាប់។ ជាក់ស្ដែងក៏មានរឿងគួឲ្យស្រលាញ់ៗ បង្ហាញឲ្យឃើញទៀតហើយ នៅពេលដែលកញ្ញា Aum មានឪកាសទៅអុកឡុកដល់ហាងអាហាររបស់សង្សាខ្លួនលោក  Pratarnwong

នៅពេលដែលឃើញដូច្នេះលោក Pratarnwong ក៏ចុះពីកៅអីក្នុងឋានៈជាម្ចាស់ហាងមកធ្វើជាអ្នករត់តុលោកម្ហូបដោយខ្លួនឯងផ្ទាល់តែម្ដង ថែមទាំងមើលថែបានយ៉ាងល្អនិងពិសេសបំផុត ធ្វើជាអ្នករត់បានសម្រាប់តែនារីម្នាក់នេះតែប៉ុណ្ណោះ

អត្ថបទដោយ : នីត្តា