ហ្វេនណាមិនលើសជាតិស្ករបើ ព្រាប សុវត្ថិ និងភរិយា លេងថើបគ្នាស្ដែងៗអញ្ចឹង!(មានវីដេអូ)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ទោះបីជាសព្វថ្ងៃនេះកំពូលតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ មានកូនធំៗ និងវ័យរាងជ្រេបន្ដិចក៏ពិតមែន តែងាកទៅមើលលោកនិងភរិយានៅតែស្រលាញ់គ្នាខ្លាំង ល្អូកល្អើនមិនចាញ់ក្មេងៗដដែល។

ជាក់ស្ដែងដូចជាថ្មីៗនេះ ភរិយាលោកបានបង្ហោះរូបភាពមួយក្នុងបណ្ដាញសង្គម​ បង្ហាញពីសកម្មភាពអ្នកនាង ឱបថើបលោក​យ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗ និងមហាជនឃើញហើយសឹងតែលើសជាតិស្ករគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនេះ គ្រប់គ្នាក៏សរសើរលោកនិងភរិយា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រលាញ់គ្នាខ្លាំង ធ្វើឲ្យហ្វេនៗជាច្រើនច្រណែនដល់ហើយ៕ តោះ! ចង់ជ្របច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី