ដឹងទេមុនពេលលោក លឹម ជាឡាយ មានរឿងគ្រោះថា្នក់លោកបានទម្លាយចរិតពិតថា…!(មានរូបភាព)

កាលពីយប់មិញនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ តារាសម្ដែងប្រុសរូបសង្ហា លោក លឹម ជាឡាយ បានជួបឧប្បត្តិវហេតុ ខណៈបើកបររថយន្ត ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើង ដែលបណ្ដាលឲ្យមានការខូចខាតឡានផ្ទៃខាងមុខជាតំណំ តែតារាសំណាងល្អ លោកមិនបានរងរបួសអ្វីនោះទេ។

ក្នុងនោះផងដែរ ងាកទៅមើលថ្ងៃមុនកើតហេតុ តារាប្រុសរូបនេះ បានទម្លាយចរិតពិតប្រាប់មហាជននិងហ្វេនៗរបស់ខ្លួនយ៉ាងច្បាស់ៗថា៖

«តាំងពីកើតមកគឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ។ ចូលចិត្តលេងសើចច្រើន ដើម្បីឲ្យជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា។ ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏ឲ្យអស់ពីចិត្ត ឃើញអ្វីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង»។

យ៉ាងណាមិញ តាមរយៈសារនេះមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះលោកមិនត្រឹមតែជាតារាសម្ដែងរូបសង្ហានោះទេ ហើយអត្តចរិតវិញក៏មឺុងម៉ាត់គួរឲ្យសរសើរខ្លាំងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី