ទប់​សំណើច​មិន​ជាប់​ទេ! ​ពេល​បាន​មើល​ការ​ដឹក​នាំ​សម្ដែង​របស់ ​Anne ​ក្នុង​រឿង ​«My ​Husband ​in ​Law»​

សមត្ថភាពពេញខ្លួនមែន Anne Thongprasom ក្រៅពីជាតារាសម្ដែងស្រីដ៏ពូកែមួយរូបហើយ ថែមទាំងអាចដឹក​នាំតារា​ផ្សេងៗ​ស​ម្ដែង​បានយ៉ាងល្អថែមទៀត ជាក់ស្ដែងដូចជានៅក្នុងរឿងទើបចប់ថ្មី «My Husband in Law» នេះជាដើម។

ជារឿងភាគមួយនេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន អាចនិយាយបានថាជាប្រភេទ​រឿង​ភាគ​មាន​ចំនួ​ន​​​អ្នក​​ទ​ស្ស​នា​ច្រើនជាងគេក្នុងឆ្នាំ ២០២០នេះ។ បើក្រឡេកមកមើលពីសកម្មភាព និងទិចនិកក្នុងពេល Anne ដឹកនាំតួអង្គ​សម្ដែង​នីមួយ​ៗ​ក្នុង​រឿង ​«My Husband in Law» វិញ រឺត​តែ​គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសត្រង់ប្លង់ ពេលតួអង្គ Muey ចាប់​ផ្តើម​កូរ​លោក​ស្វា​មី​បណ្តូលចិត្ត Thain

ក្រៅ​​ពី​អ្នក​ដឹកនាំដ៏ពូកែ Anne និយាយប្រាប់តួអង្គថាត្រូវសម្ដែងបែបណាខ្លះ នាងថែមទាំងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួន សម្ដែង​ឱ្យ​តួ​អង្គ ​​Muey បានយល់ជាមុនសិន។

ឃើញថាមួយប្លង់ៗមិនងាយនឹងសម្ដែងបានភ្លាមៗនោះទេ ប៉ុន្តែអាចមកពីអ្នកសម្ដែងពូកែបូករួមនឹងអ្នកដឹកនាំក៏ឆ្លាតថែមទៀត ទើ​ប​សាច់រឿងនីមួយៗថតឆាប់ចប់ ចំណែកទស្សនីភាពក៏ល្អមើលទាក់ចិត្តតែម្ដង៕

មានវីដេអូនៅខាងក្រោម៖