នាំគ្នាល្បី មានតារាថៃដ៏ល្បីម្នាក់ មុខមាត់ដូច សុខ ពិសី ខ្លាំងណាស់! មើលយូរៗដូចមែនតើ!

ជំនួបជួបគ្នារវាងតារាចម្រៀងស្រីល្បីឈ្មោះរបស់កម្ពុជាកញ្ញា សុខ ពិសី និងតារាសម្ដែងស្រីជើងចាស់របស់ប្រទេសថៃនាង Pinky Savika កាល​ពី​យប់​ថ្ងៃ​ទី០៥ តុលា ម្សិលមិញនេះ នៅផ្សាទំនើបអ៊ីអន២សែនសុខ បានអង្រួនបេះដូងហ្វេនអ្នកគាំទ្រមិននាក់នោះ​ទេ​​ឲ្យ​រំភើប​​សប្បាយ​ចិត្ត​ព្រោះបាន​ជួបផ្ទាល់ បានឃើញនូវសម្រស់ដ៏ស្រស់ស្អាតម្យាងម្នាក់ ភាពគួរឲ្យស្រលាញ់របស់អ្នកទាំងពីរ ហើយ​ដែល​កាន់តែ​ពិសេស​នោះ ​តារា​ស្រី​ទាំង​ពីរ​​ហាក់​មានភាពស្និទ្ធស្នាលគ្នាខ្លាំងតែម្ដង ទាំងដែលការជួបគ្នានេះគឺជាលើក​ដំបូង​សោះ។

យោងតាមផេកផ្លូវការរបស់កញ្ញាសុខ ពិសី ស្ថិតក្នុងទឹកមុខញញឹមញញែមរីករាយ នាងបានផុសរូបស្និទ្ធ ស្នាលគ្នាជាច្រើនសន្លឹក​មាន​ស្ទើរ​គ្រប់​ស្តាយ៍​ជា​មួយ Pinky ព្រមជាមួយសារយ៉ាងខ្លីថា«ទើបជួបគ្នាលើកដំបូង តែមានអារម្មណ៍ស្និទ្ធស្នាល Nice To Meet My Dear»។

ជាការពិត ក្រោយបានឃើញរូបថតដ៏គួឲ្យស្រលាញ់ទាំងនេះ មិនត្រឹមតែសុខ ពិសីទេដែលគិត តែសូម្បីបណ្ដារហ្វេនជាច្រើន​ទៀត​ក៏​បាន​មើល​ឃើញ​នឹង​បញ្ចេញមតិបែបនេះដែរ ពោលអ្នកទាំងពីរពិតជាគួរឲ្យស្រលាញ់ណាស់ ស្រស់ស្អាតខ្លាំងនឹងលេចធ្លោរដូចគ្នា ហើយ​កាន់​តែ​មើល​មុខមាត់អ្នកទាំងពីរកាន់តែស្រដៀងគ្នា។  សូមទស្សនារូបភាពខាងក្រោម៖​