Chompoo Araya ឃើញស្រីៗរំជើបរំជួលពេលឃើញរូបស្វាមីរបស់នាងផុសទ្រាំមិនបានចូល Comment ថា…..! (មើលរូបភាពវិញ)

Witsarut ស្វាមីកំពូលសង្ហារបស់តារាសម្ដែងស្រីឆ្នើមដ៏ល្បី Chompoo Araya បានបង្អួតភាពសង្ហាដោយបញ្ចេញឲ្យឃើញសាច់ដុំកង់ៗ ជាមួយនិងម៉ូតូធំដ៏ទំនើប ក្រៅពីនេះក៏នៅថតគូជាមួយឡានតម្លៃថ្លៃទំនើបយ៉ាងស្រស់សង្ហាទៀតផង ស្រីៗឃើញហើយស្រែកកញ្ចៀវតែម្ដង ចំណែកឯ Chompoo ចូល comment ឲ្យថា “ល្មមបានក៏ល្មមទៅ”

ជាគ្រួសារកម្រូនៅក្នុងវិស័យសិល្បៈសម្រាប់គ្រួសារបស់ Chompoo Araya ជាមួយស្វាមីអ្នកជំនួញម៉ឺនលានលោក Witsarut មកដល់ពេលនេះក្ដីស្រលាញ់រវាងអ្នកទាំងពីរប្រៀបបានដូចជាគូស្នេហ៍ថ្មោងថ្មីចឹង ព្រមទាំងមានកូនភ្លោះប្រុសពីរនាក់ Shayfa-Phayu មកបំពេញបន្ថែមនូវសុភមង្គលរបស់គ្រួសារមួយនេះ។

- Advertisement -

ជាក់ស្ដែងនៅលើ Instagram របស់លោកប៉ាកូនពីរ Witsarut ដែលបានផុសរូបជាតារាម៉ូតឲ្យខាង L’Officiel Hommes Thailand លោក Witsarut បានថតគូជាមួយនិងម៉ូតូធំទំនើប រូបនេះបានធ្វើឲ្យចាក់ចំបេះដូងគ្រប់គ្នាជាពិសេសស្រីៗ បានហែរមកស្រែកហូរកញ្ចៀវនិងភាពសង្ហាររបស់លោក។ នៅក្នុងរូបលោកបានបង្ហាញអួតពីសាច់ដុំទាំងកង់ៗ និងមកជាមួយនិងឃ្លាថា​ “Phayu មែនទេ…..Phayuធំហើយឬនៅ” ចង់ប្រាប់ថារូបរបស់ប៉ាមួយនេះនិងបង្ហាញឲ្យឃើញពីភាពសង្ហាររបស់ Phayu នៅថ្ងៃអនាគត

ជាពិសេសអ្នកម៉ាក់ Chompoo  ចេញមុខទប់អារម្មណ៍មិនបាន ទើបចូលមក comment ថា “ល្មមបានក៏ល្មមទៅ”

អត្ថបទដោយ : នីត្តា