អញ្ចឹងបានរាងស្អាត! នេះហើយជាក្បាច់ហាត់ប្រាណរបស់ Taew មើលឡើងស្រៀវតែម្ដង!(មានរូបភាព)

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រី Taew Natapohn កាន់តែធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងរាងយ៉ាងស្រឡូនស្អាតនេះតែម្ដង។

យ៉ាងណាមិញហ្វេនៗគ្រប់គ្នាក៏ប្រាកដជាជ្រាបដែរថា ទម្រាំតែតារាស្រីរូបនេះ មានរូបរាងនិងសម្រស់ស្រស់ស្អាតបែបនេះមិនមែនជាការងាយនោះទេ ពោលគឺនាងតែងតែធ្វើលំហាត់ប្រាណជាប្រចាំជានិច្ច ដើម្បីឲ្យសុខភាពល្អ និងមានរាងស្រឡូនស្អាតផងដែរ។

ដោយឡែកអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ថ្មីៗនេះនាងបានបង្ហោះរូបភាពបង្ហាញពីក្បាច់ហាត់ប្រាណ ដែលក្បាច់នីមួយៗមើលទៅមិនមែនជាការងាយនោះទេ មានទាំងហែកជើង សំយ៉ុងក្បាលចុះក្រោមក៏មានដែរ ហើយគ្រាន់តែហ្វេនៗឃើញនរណាក៏សរសើរនាងគ្រប់ៗគ្នាដែរ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី