លើសជាតិស្ករហើយ! ឈុំ វត្តី ដើរលេងលើកនេះ បញ្ចេញឈុតដេកយប់ជាមួយស្វាមីផ្អែមល្ហែមណាស់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលតារាសម្ដែងរូបស្រស់អ្នកនាង ឈុំ វត្តី រៀបការកសាងគ្រួសារមក គ្រប់គ្នាតែងតែឃើញនាងបង្ហោះរូបភាពផ្អែមល្ហែមក្នុងដំណើរកំសាន្តជាមួយនិងស្វាមី ធ្វើឲ្យគ្រប់គ្នាច្រណែននិងក្ដីសុខអ្នកនាងខ្លាំងទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងកាន់តែធ្វើឲ្យមហាជនជាជាច្រើនទៀតភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹកដែលអ្នកនាងថតជាមួយនិងស្វាមី ក្នុងឈុតគេងយប់ អមដោយកាយវិការស្និតស្នាលយ៉ាងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗឃើញហើយចង់លើសជាតិស្ករគ្រប់ៗគ្នាតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលតារាស្រីរូបនេះរៀបការរួច គ្រប់តែងតែឃើញស្វាមីនាងនាំដើរលេងកំសាន្តតាមតំបន់ទេសចរណ៍នានាជាច្រើន មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី