អីយ៉ា! Kimberley លេងឈុតប៊ីគីនីលើកនេះ បញ្ចេញរាងឡើង Goal កប់!(មានរូបភាព)

ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Kimberley តែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួនក្នុងស្ទាយ៍ថ្មីដ៏ពេញនិយម ទាំងមុខមាត់ ម៉ូតសក់ រួមជាមួយសម្លៀកបំពាក់ទាន់សម័យរបស់នាងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាត ខណៈពេលដែលដើរកំសាន្តនៅតំបន់ព្រៃភ្នំជាមួយនិងគូស្នេហ៍ ដែលគ្រប់រូបភាពទាំងអស់សុទ្ធតែទទួលបានការសរសើរពីសំណាក់ហ្វេនៗជាច្រើន។

លើសពីនេះទៅទៀត ហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍លើរូបភាពមួយសន្លឹករបស់នាង ក្នុងឈុតប៊ីគីនី ពណ៌ដ៏លេចធ្លោ មានការរចនាម៉ូតដៃវែង បញ្ចេញភាពស៊ិចស៊ី វាលទ្រូង យ៉ាងទាក់ទាញឃើញ និងឈរថតមុខកញ្ចក់បញ្ចេញរាង Goal យ៉ាងស្រស់ស្អាត ធ្វើឲ្យហ្វេនៗភ្លឹកមើលគ្រប់ៗគ្នាទៀតផង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី