Weir Sukonwat សន្សំលុយទុកយូរហើយនៅឡើយតែចាំ Bella ឆ្លើយថាអូខេព្រមនិងប្រើ…..!

ជាគូស្នេហ៍ដែលមើលចិត្តយូរគ្រាន់ដែររហូតមកដល់ពេលនេះក៏គ្រប់ 8ឆ្នាំ សម្រាប់លោក Weir និងកញ្ញាស្រីស្អាត Bella ហើយទាំងពីរនាក់តែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នាញឹកញ៉ាប់តាមរយៈ Instagram ជាញឹកញ៉ាប់ រឿងនេះធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនបាននិងសួរថា ពេលណាទើបគូនេះមានដំណឹងល្អឆាប់ៗដូចគូគេខ្លះណ

ពេលថ្មីៗនេះ Weir – Bella បានដឹងដៃគ្នាមកបើកចិត្តនិយាយរឿងដូចដែលមានខាងដើម ដោយទាំងពីរនាក់បានសារភាពថាមាននិយាយគ្នាខ្លះៗហើយ តែមិនទាន់ចង់កំណត់ពេលវេលាច្បាស់លាស់ណាមួយឡើយ ព្រោះតែពេលនេះនៅសប្បាយនិងការងារនៅឡើយ

តម្លៃខ្លួននិងជាថ្លៃផ្ទះថ្ងៃចំណងដៃទេហី?

Weir- “នៅពេលនេះគាត់ក៏សន្សំលុយរបស់គាត់ ខ្ញុំក៏សន្សំលុយរបស់ខ្ញុំ”

Bella- “ហើយយ៉ាងម៉េចទៀត?”

Weir- “បើសួរថាច្រើនទេ ក៏ច្រើនឡើងជារឿយៗ តាមពិតទៅសន្សំទុករហូតនិង ហើយសន្សំមកជាយូរហើយដែរតែមិនបានបែងចែកថា នេះសម្រាប់ថ្ងៃបណ្ណាការ នេះទុកដើរលេង យើងក៏រួមៗគ្នាទាំងអស់”

ពេលនេះសន្សំបានច្រើនឬនៅ?

Weir- “សំដៅរឿងលុយមែនទេ ក៏មិនជាច្រើនអ្វីទេបាត”

ក្រោយពីធ្វើការសន្សំលុយមកមួយរយៈនេះ តើរឿងអនាគតមានគិតខ្លះឬនៅ?

Weir- “មានខ្លះហើយ ដូចដែលខ្ញុំធ្លាប់ប្រាប់មករហូតចឹង រឿងបែបនេះយូឬឆាប់ពេលណាៗខ្ញុំគិតថាបណ្ដោយតាមធម្មជាតិវិញ តែកំឡុងពេលនេះយើងក៏នៅជាមួយគ្នាយើងព្យាយាមស្វែងរកក្ដីសុខដែលនៅចំកណ្ដាល ហើយចាំជួយគ្នាជួយបំពេញគ្នាគ្រប់ៗរឿង ជាពិសេសរឿងការងារដែលយើងស្រលាញ់ការងារជាវិស័យសិល្បៈ ទើបយើងធ្វើការបានអស់ពីចិត្តហើយបើថ្ងៃមួយយើងទាំងពីរព្រមនិងមកអង្គុយនិយាយគ្នា រៀបផែនការរឿងអនាគតយ៉ាងម៉េចៗ គឺនៅវែងឆ្ងាយទៀតប៉ុន្ដែពេលនេះខ្ញុំសន្សំលុយទុកបណ្ដើរៗសិន”

- Advertisement -

Bella វិញព្រមនិងប្រើជីវិតគូឬនៅ?

Bella- “ជាសំនួរដែលច្បាស់លាស់ខ្លាំងណាស់ (សើច) សម្រាប់ខ្ញុំក៏មិនទាន់ជាបានគិតទេ ចំណុចនេះតែរាល់ថ្ងៃខ្ញុំយល់មានក្ដីសុខខ្លាំងណាស់ ខ្ញុំមានក្ដីសុខជាមួយគ្រប់យ៉ាងទាំងការធ្វើការ ទាំងរឿងមើលចិត្តគ្នា មិនទាន់គិតថានៅពេលណា និងទៅជាយ៉ាងណានោះទេ”

Weir- “គឺបងៗគាត់មិនបានជួបយើងយូ ហើយគិតថានិងមិនបានជួយមួយរយៈទើបសួរទុកមុន យើងក៏ត្រូវឆ្លើយតាមនិងទៅ”

Bella- “អ!! បែបនិងមែនទេចឹងចប់ៗ (សើច)”

មាននិយាយគ្នាខ្លះឬនៅសម្រាប់រឿងនិង?

Weir- “សួរថាមាននិយាយទេ ក៏មានខ្លះដែរតែយើងមិនបាននិយាយរឿងពេលវេលាពិតប្រាកដណាមួយឡើយ អាយុក៏មិនតិចដែរ (សើច)”

រង់ចាំចម្លើយ Bella មែនទេ?

Weir- “មិនចាំទេ តែចាំឲ្យគ្រប់យ៉ាងរួចរាល់ច្រើនជាង បើឲ្យពិតប្រាកដយើងចូលចិត្តចូលទៅមើល Instagram របស់មិត្តភ័ក្ដអ្នកដែលគាត់រៀបការរួចហើយ មើលទៅក៏គួឲ្យស្រលាញ់ណាស់ដែរប៉ុន្ដែយើងមិនបានកំណត់ពេលវេលាណាមួយឡើយ ពេលនេះយើងបានរៀបចំផែនការរឿងការងារថាយើងនិងទទួលការងារយ៉ាងម៉េចខ្លះ រៀបចំផែនការសន្សំលុយបើដល់ពេលនិងនិងបានសប្បាយ ដោយមិនបាច់ហត់នឿយច្រើន”

អត្ថបទដោយ : នីត្តា