មើលមុខប៉ាគេផងសង្ហាប៉ុណ្ណា! បើកបង្ហាញរូបភាពប៉ាកូនយ៉ាងកក់ក្ដៅរបស់អូន Yaya នៅក្នុង…..!​ (មានរូបភាព)

ក្រោយពីបើកបង្ហាញឈ្មោះរបស់អ្នកសម្ដែងក្នុងរឿងថ្មីរឿង គឺអូន(Bad Romeo) របស់អ្នកដឹងនាំសម្ដែង Ann Thongprasom ក៏ក្លាយទៅជាចំណាប់អារម្មណ៍របស់អ្នកទស្សនាឲ្យកាន់តែចង់មើលចង់តាមដានយ៉ាងអន្ទះសារ

ដោយការចាប់ព្រះនាងតូច Yaya និង Mario ឲ្យមកជួបគ្នាជាលើកដំបូងដោយមិនធ្លាប់បានឃើញពីមុនឡើយ ហើយអាចធានាបានថាសាច់រឿងរបស់អ្នកដឹងនាំសម្ដែងឆ្នើមប្រកបជាមួយនិងតួឯកដ៏ពូកែទៀតច្បាស់ណាស់និងមិនធ្វើឲ្យអ្នកទស្សនាខកបំណងនោះទេ

ក្រៅពីតួឯកប្រុសលោក Mario និងតួ​ឯកស្រី Yaya នៅមានអ្នកសម្ដែងអាជីពជាច្រើនទៀតដែលនិងមកសាងស្នាមញញឹមនិងភាពសប្បាយរីករាយដល់អ្នកគាំទ្រនៅក្នុងរឿងនេះជាក់ច្បាស់ណាស់ ដោយជាក់ស្ដែងមានការបើកបង្ហាញរូបភាពអ្នកសម្ដែងជើងចាស់លោក Sam Yuranan បានមកចូលរួមសម្ដែងជាមួយប៉ុស្ដន៍លេខ 3ម្ដងទៀត ដើរតួជាលោកប៉ារបស់ Yaya នៅក្នុងរឿង អាចនិយាយបានថានៅក្នុងឈុតនេះប៉ាកូននិងនាំមកនូវក្ដីស្រលាញ់និងភាពកក់ក្ដៅយ៉ាងពេញទំហឹងតែម្ដង

កូនស្រីស្អាតយ៉ាងនេះ អ្នកណាមកញ៉ែត្រូវឆ្លងកាត់លោកប៉ាសិនចា!

អត្ថបទដោយ : នីត្តា