បើកមុខរាតាសម្ដែងប្រុសថ្មីទាំង 12 របស់ប៉ុស្ដន៍លេខ 3 អនាគតវែងឆ្ងាយសង្ហាគ្មានទាស់! (មានរូបភាព)

មួយរយៈនេះមើលទៅប៉ុស្ដន៍លេខ 3អ៊ូអរខ្លាំងណាស់ ព្រោះក្រោយពីសម្រាកនៅផ្ទះពីកូវិដ 19រួមមកដូចជាមានការប្រញ៉ាប់ប្រញ៉ាលក្នុងការរៀបចំដំណើរថតរឿងជាច្រើន ក្រៅពីនេះក៏មានអ្នកសម្ដែងមុខថ្មីជើងខ្លាំងជាច្រើនមករួមចំណែកមួយផ្នែកទៀតរបស់គ្រួសារលេខ 3

ថ្ងៃនេះសុំឪកាសនាំទៅមើលភាពសង្ហារបស់កំលោះទាំង 12 ដួងតារាថ្ងៃអនាគតរបស់  SUPERNOVA របស់ 12 Rising stars ធានាថាអស្ចារ្យណាស់

 Pon-Nawasch

តារាសម្ដែងប្រុសថ្មីជើងខ្លាំងរបស់ប៉ុស្ដន៍លេខ 3 គ្មានពីរធ្លាប់ចូលរួមសម្ដែងជាច្រើនរឿង

In-Sarin

ទទួលបានប្រជាប្រិយភាពខ្លាំងសម្រាប់កំលោះសង្ហាម្នាក់នេះ ដើរតួសម្ដែងជាច្រើនរឿងហើយក៏ជាបណ្ដូលចិត្តរបស់ស្រីៗស្ទើរតែពេញប្រទេសហើយដែរ

August-Vachiravit

បានចូលពេញសិទ្ធជាតារាសម្ដែងប៉ុស្ដន៍លេខ3 ក្នុងរឿង TaWanYorSaeng ចំពោះការសម្ដែងរបស់កំលោះម្នាក់នេះក៏មិនធម្មតាដែរ ហើយនៅសង្ហាទៀត

Krating Khun Narong

ចេញពីអ្នកកីឡាបាល់បោះ មកធ្វើជាតារាជួមុខក្នុងវិស័យសិល្បៈរបស់យើង មុខមាត់រូបរាងល្អ ញញឹមស្រស់ ចូលចិត្តលេងសើច បែបនេះហើយទើបអាចឈរជើងនៅក្នុងបេះដូងស្រីៗដោយគ្មានឧបស្គ មានស្នាដៃសម្ដែងជាច្រើនរឿងផងដែរ

Job Thatchasphon

ទំរាំតែមកដល់ថ្ងៃនេះជាតួឯកមុខថ្មីមិនមែនងាយស្រួលនោះទេ ក្រោយពីរៀនចប់ខាងផ្នែកភាពយន្ដហើយលោកបានចាប់ផ្ដើមធ្វើការទាក់ទងនិងរឿងភាពយន្ដមករហូត ទើបឈានមកដល់ចំនុចនេះ

Kongthap Peak

នាទីនេះគ្មានអ្នកណាអាចប្រៀបនិងកំលោះតូចមុខស្រស់អនាគតវែងឆ្ងាយម្នាក់នេះទេ ចាត់ទុកថាជាជនជាតិថៃទីមួយដែលបានចូលរួមក្នុងកម្មវិធី  Produce x 101 ដែលជាកម្មវិធីស្វែងរក Idol ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ហើយក៏ជាអ្នកសិក្សាក្រៅប្រទេសផងដែរ

- Advertisement -

Tee-Thanapon

ចាត់ទុកថាជាកំលោះសប្បូរស្នេហ៍ មានស្នាដៃសម្ដែងច្រើនហើយមានអ្នកគាំទ្រតាមដានពីកំលោះម្នាក់នេះច្រើនមិនធម្មតា

Ice Panuwat

បើមិននឹកឈ្មោះគឺមិនបានទេ សម្រាប់កំលោះម្នាក់នេះ ជាបុរសម្នាក់ដែលអ្នកណាៗក៏នឹកដល់និងនិយាយតៗគ្នាមិនដាច់ពីមាត់ដែរនៅលើបណ្ដាញសង្គម មានស្នាដៃសម្ដែងច្រើនមិនចាញ់អ្នកណាដូចគ្នា ហើយធានាថាចូលរួមជាមួយគ្រួសារលេខ 3 អនាគតកាន់តែវែងឆ្ងាយច្បាស់ណាស់

Mean-Phiravich

ចង់ប្រាប់ថាសង្ហាគ្រប់ជ្រុងគ្រប់សកម្មភាពសម្រាប់អ្នកសម្ដែងកំលោះវ័យក្មេង ផ្ដើមចេញពីរឿង  Love By Chance ហើយក៏មានសម្ដែងជាបន្ដបន្ទាប់ ដោយសារតែភាពសង្ហាឥតខ្ចោះទើបគ្រងតំណែង The Most Vibrant & Shining Guy ក្នុង 50 ប្រទេស…និងកំលោះចូលចិត្តលេងសើចជា អូប៉ាកូរ៉េ មិនចំលែកទេដែលកំលោះម្នាក់នេះមានអ្នកគាំទ្រទូទាំងប្រទេស ថែមទាំងធ្លាប់ថតនៅប្រទេសចិន សង្ហារហើយប្រវត្តល្អទៀត

Macau-Vachirawich

សង្ហារកម្រិតអ្នកកីឡាប៉េងប៉ង់ក្រុមប្រចាំប្រទេថៃ ដោយសារតែភាពសង្ហារនិងសមត្ថភាពគ្រប់គ្រឿងទើបបានចុះកុងត្រារួមការងារជាមួយប៉ុស្ដន៍លេខ 3

Smith-Passwit

ចាត់ទុកថាជាកំលោះសង្ហារមានទេពកោសល្យគ្រប់គ្រឿងម្នាក់ទៀត ដែលមានស្នាដៃសម្ដែងជាច្រើន និងមានការចូលរួមក្នុងកម្មវិធីនៅប្រទេសចិន WE ARE YOUNG ផងដែរ

En-Brigth

កំលោះសង្ហារបែប Bad boy មានប្រវត្តល្អរូបក៏សង្ហារ មានសមត្ថភាពមានស្នាដៃសម្ដែងរឿង ជាពិសេសជាកូនពៅទី 12របស់ប៉ុស្ដន៍លេខ 3

អត្ថបទដោយ : នីត្តា