តាមពិតជាហេតុផលមួយនេះសោះដែលធ្វើឲ្យ Chompoo Araya ចង់បានកូនស្រី! អាថ៌កំបាំងត្រូវបានទំលាយដោយសារអ្នកម៉ាក់នាង

សម្រុកចូលដល់ផ្ទះបាយលោកយាយ Ning ! Chompoo Araya ពិធីកររបស់កម្មវិធី 3Zap បាននាំទៅដល់ផ្ទះបាយម៉ាក់យាយ  Ning ផ្ទាល់តែម្ដងគឺជាអ្នកម៉ាក់ជាទីស្រលាញ់របស់នាង ផ្ទះគួឲ្យចង់រស់នៅ ផ្ទះបាយ សួនដាំណាំពេញផ្ទះ ផ្ទះបាយរបស់គាត់ស្អាតរលោងហើយល្បីខាង បុកល្ហុង យ៉ំា អាហារហិរៗ រហូតធ្វើឲ្យពិធីករពីរនាក់ទៀតជាប់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង

ពីរនាក់ម៉ាក់កូនបានរៀបរាប់ពីអតីតកាលទំម្រាំតែបានថ្ងៃនេះត្រូវឆ្លងកាត់ការលំបាកផ្សេងៗទាំងធ្វើការងារធ្ងន់ការងារច្រើនព្រោះតែពេលនិងកូនស្រីនៅក្មេងដូច្នេះហើយម៉ែត្រូវតែប្រឹងព្រមទាំងគ្រប់ទៅធ្វើការគាត់បានយក Chompoo ទៅតាមជាមួយជានិច្ច

ដោយគាត់គឺជាជាងកាត់ដេរមានទទួលកាត់នៅហាងផង នៅតាមផ្ទះផង ចំណែកឯ Chompoo ជាអ្នកជួយសរសេរកាតប្រកាសទទួលកាត់ដេរសម្លៀកបំពាក់ស្ដ្រីនៅតាមកន្លែងផ្សេងៗ។ របរជាជាងកាត់ដេរនេះអស់រយៈពេល 2-3 ឆ្នាំត្រូវបានបញ្ចប់ក្រោយពេលដែលកូនស្រីចូលប្រលូកក្នុងវិស័យសិល្បៈដោយគាត់ត្រូវធ្វើជាអ្នកបើកឡានជូនកូនស្រីគ្រប់ទីកន្លែង យើងឆ្លងកាត់ព្យុះភ្លៀងច្រើនណាស់ទើបបានមកដល់ថ្ងៃនេះ អគុណកូនស្រីដែលបានអត់ធន់និងឧស្សាហ៍ព្យាយាមមករហូត។

ចំពោះរឿងសំខាន់ដែលចង់ឲ្យ Chompoo Araya មានកូនស្រីព្រោះតែពេជ្រនៅច្រើនពេក ទោះចែកឲ្យ Shayfa-Phayu យ៉ាងណាក៏មិនទាន់អស់ដូច្នេះហើយទើបចង់បានចៅស្រីដើម្បីចែកពេជ្រទាំងអស់ឲ្យ

អត្ថបទដោយ : នីត្តា