Taew ពីមុនបាត់ទៅណាហើយ! មួយសន្លឹកនេះបង្ហាញថា Taew ប្លែកខ្លាំងណាស់ប្លែករហូតដល់ចាំលែងបាន (មានរូបភាព)

ឃើញបែបនេះហើយអាចប្រាប់បានថាបើមិនអានឈ្មោះរបស់ Instagram ទេច្បាស់ជាមិនស្គាល់ទេថាជា Taew Natapohn ហើយបើមើលសើរៗនិងអាចគិតថាកញ្ញា Taew ប្រហែលជាយករូបអ្នកចម្រៀងកូរ៉េដែលខ្លួនស្រលាញ់មកផុសជាមិនខាន

តែបើពិនិត្យឲ្យដិតដល់ទៅ ទើបនាំគ្នាផ្អើលស្រែក Wow!!! នេះមិនមែនជារូបស្រីកូរ៉េនោះទេ តែគឺជារូបរបស់តារាសម្ដែងស្រីដែលតែងមុខធ្វើសក់ ផ្លាស់ប្ដុរស្ទាយរបស់ខ្លួនជាស្រីកូរ៉េនិងឯង

រហូតធ្វើឲ្យមិត្តៗនិងអ្នកគាំទ្រចូលទៅ comment ការតែងមុខស្ទាយថ្មីរបស់កញ្ញា Taew ថា “អូហូ!!!! ស្អាតៗៗៗណាស់ៗៗៗ??, ខ្សែរនិងគេហៅថាយ៉ាងម៉េចបង Taew និងបានទៅរកមកពាក់ដែរ, ចាំស្ទើរតែមិនបានហើយ ល្អៗៗ??, Oh មើលមិនស្គាល់ទេ! ត្រូវអានឈ្មោះ IG, តើអ្នកជានរណា,”

នឹកស្មានថាជា Janni blackpink ហើយណា Taew ដូចខ្លាំងណាស់, មើលសើរៗគិតថាជាJanni  bp! ??,

អត្ថបទដោយ : នីត្តា