មិននឹកស្មានសោះ អាវ Yaya ពាក់ទៅវត្តសុភាពៗអញ្ចឹង តែតម្លៃថៃកប់ពពកតែម្ដង!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Yaya Urassaya ដែលតែងតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ សឹងតែគ្រប់សកម្មភាពក្នុងបណ្ដាញសង្គមរបស់នាង។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើល ដោយមានគេហទំព័រមួយ បានបង្ហាញពី តម្លៃពិតរបស់អាវប៉ាក់ដ៏សាមញ្ញមួយនេះ របស់ Yaya Urassaya ដែលវាមានតម្លៃរហូតទៅដល់ ៣,៧០០ដុល្លារអាមេរិក ដែលជាប្រ៊េនដ៏ល្បីឈ្មោះរបស់ Louis Vuitton អ្វីដែលពិសេសនោះ អាវដ៏មានតម្លៃមួយនេះ ធ្វើពីសូត្រ១០០ភាគរយទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើនពិតជាភ្ញាក់ផ្អើល និងតម្លៃរបស់អាវសាមញ្ញរបស់តារាស្រីរូបនេះ ហើយក្នុងនោះគ្រប់គ្នាក៏សរសើរថាអាវមួយនោះពិតជាសក្ដិសមនិងនាងខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

- Advertisement -

អត្ថបទដោយ៖ស៊ីវលី