អីយ៉ា! ទើបលឺបែកគ្នាថ្ងៃមុន ពេលនេះ Peak និង Tod ត្រូវគ្នាវិញហើយ ផ្អែមល្ហែមជាមុនទៀត!(មានរូបភាព)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា កាលពីមួយរយៈពេលមុន តារាសម្ដែងថៃស្រី នាង Peak Pattarasaya និងលោក Tod Sina បានបង្ហើបថាទំនាក់ទំនងអ្នកទាំងពីរមិនអាចបន្ដទៅមុខទៀតនោះទេ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនសម្ដែងការខកចិត្តយ៉ាងខ្លាំងទៀតផង។

ដោយឡែកក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើលម្ដងទៀត នៅពេលគ្រប់គ្នាបានឃើញ អ្នកទាំងពីរត្រឡប់មកសាងស្នេហានិងគ្នាសារជាថ្មីម្ដងទៀត បន្ទាប់ពីឃើញរូបភាពអ្នកទាំងពីរថតជុំគ្នាជាមួយនិងមិត្តភក្ដិ។

មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាឃើញអ្នកទាំងពីរ ថតរូបជាមួយគ្នាយ៉ាងស្និតស្នាល និងពោលពេញដោយស្នាមញញឹម ដែលនេះអាចបញ្ជាក់ឲ្យឃើញថាទំនាក់ទំនងអ្នកទាំងពីរពេលនេះកាន់តែផ្អែមល្ហែមខ្លាំងជាងមុនទៀត៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី