Weir តាមផ្តល់កម្លាំងដល់ Bella ranee នៅក្នុងការប្រគុំតន្រ្តីមួយរបស់មិត្តស្រី

ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ Peck Palitchoke បានបង្កើតការប្រគុំតន្រ្តីសម្រាប់អ្នកគាំទ្ររបស់លោក និងនាង Bella ranee ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយសដ៏ស្រស់ស្អាតម្នាក់ ។

នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៩ តារាសម្តែងប្រុសលោក Peck Palitchoke បានចែករំលែករូបថតជាមួយនិងភ្ញៀវកត្តិយសដ៏ស្រស់ស្អាត ដោយភ្ជាប់មកជាមួយនិងចំនងជើងថា “អ្នកពិតជាធ្វើបានល្អណាស់ Bella Campen” ។ នៅក្នុងនោះផងដែរ Weir Sukollawat ក៏ខមមិននៅលើរូបនោះថា “អរគុណ Peck Palitchoke ដែលអញ្ជើញ Bella ដើម្បីចែករំលែកភាពស្រស់ស្រាយ។ ហើយមានអ្នកគាំទ្ររបស់Peck Palitchoke​ ច្រើនណាស់នៅទីនេះ។ អបអរសាទរផងណា” ។

ឃើញថាគូស្នេហ៍មួយគូនេះពិតជាផ្អែមល្អែមពិតមែន Weir តាមផ្តល់កម្លាំងដល់ Bella ranee នៅក្នុងការប្រគុំតន្រ្តីមួយរបស់មិត្តស្រីទៀត ៕