ធ្លាយវីដេអូរបស់ Kimberly និង Mark prin ភ្លាម ស្រាប់តែអ្នកកាសែតសួរចំៗរឿង….

0 1,817

កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៩ តារាសម្តែងស្រីនាង Kimmy Kimberley Anne Voltemas បានចូលរួមនៅក្នុងព្រឹត្តិការណ៍មួយ ព្រមទាំងត្រូវអ្នកកាសែតសាកសួររឿងរៀបការភ្លាម ក្រោយពីធ្លាយវីដេអូរបស់ Kimberly និង Mark prin ផ្អែមល្អែមជាមួយគ្នា ពេលកំពុងតែធ្វើនំខេកនៅក្នុងផ្ទះរបស់ Kimmy Kimberley ។

អ្នកកាសែត: នៅក្នុងខមមិន មិត្តភក្តិរបស់ Kimberly ក៏គាំទ្រឲ្យនាងនិងមិត្តប្រុសរៀបការដែរ​ ។

Kimmy Kimberley: ពួកគេនិយាយលេងបែបនឹងរហូតមកហើយ ។ សូម្បី Margie Rasri ក៏ខមមិនចឹងដែរ ដោយសារតែនាងនៅផ្ទះនៅមើលថែកូន នាងមានពេលទំនេរ តែខ្ញុំនៅមិនទាន់មាននៅឡើយទេ ។

អ្នកកាសែត: Kim ត្រូវគេសួររឿងរៀបការញឹកញាប់មែន?

Kimmy Kimberley: នៅពេលដែលខ្ញុំរៀបការ ពួកគេនឹងសួររឿងយកកូន ខ្ញុំទម្លាប់នឹងសំនួរទាំងអស់នឹងហើយ គ្រប់គ្នាអាចសួរបាន ។

អ្នកកាសែត: តើ Kim ធ្លាប់ពិភាក្សាជាមួយ Mark prin អំពីកន្លែងរៀបការថានៅសមុទ្រ ឬនៅតាមភ្នំ?

Kimmy Kimberley: ខ្ញុំមិនទាន់មានគម្រោងអំពីរឿងនេះនៅឡើយទេ ។​

អ្នកកាសែត: ធ្លាប់លឺ Mark prin និយាយថា ចង់រៀបការនៅអាយុ ៣០ ហើយឆ្នាំក្រោយគឺអាយុ ៣០ ហើយ តើ Kim រំភើបអត់?

Kimmy Kimberley: ប្រហែលជាត្រូវចាំ ៣ ឆ្នាំទៀត សម្រាប់ខ្ញុំ ព្រោះការងារមមាញឹកខ្លាំងណាស់សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ចាំសន្សំលុយសិន ។

អ្នកកាសែត: បន្ទាប់ពី ៣ ឆ្នាំកន្លងផុតទៅ Kim នឹងរៀបការមែន?

Kimmy Kimberley: មានការងារជាច្រើនកំពុងរង់ចាំខ្ញុំ ខ្ញុំចង់ផ្តោតលើការងារជាមុនសិន ។

ជាការពិតណាស់ មានហ្វេនៗជាច្រើនចង់ឃើញអាយដលរបស់ពួកគេរៀបការជាមួយគ្នា និងមានគ្រួសារដ៏កក់ក្តៅមួយ ៕

Loading...