កក្រើកហើយ!! រឿង​ “ផ្ទះចុងភូមិ” ល្បីថា ខ្មោចមែនពិត 70%! សម្ពោធជាផ្លូវការហេីយ​!

(ភ្នំពេញ​)៖​ កាលពីយប់មិញនេះ​ រឿងបេីកឆាកដំបូងសម្រាប់ឆ្នាំ​ ២០១៩​ របស់ផលិតកម្ម​ មហាហង្ស​ គឺរឿង​ “ផ្ទះចុងភូមិ”​ បានបកសម្ពោធជាផ្លូវការហេីយ​ ដោយរឿងនេះត្រូវបានម្ចាស់ផលិតកម្មអះអាងថា​ ជារឿងពិត​ ៧០%​ ធ្លាប់កេីតឡេីងនៅ​ ស្រុកសំឡូត​ នាខេត្តបាត់ដំបង។

កន្លងមកទស្សនិកជនធ្លាប់តែបានទស្សនា​ រឿងបែបប្រឌិត​ ដែលមានទាំងមនោសញ្ចេតនា​ កំប្លែងសេីចសប្បាយ​ ពីផលិតកម្មមហាហង្ស​ ប៉ុន្តែចូលមកដល់ឆ្នាំ​ ២០១៩នេះ​ ផលិតកម្មបានផលិតរឿងថ្មីមួយទៀត​ ដែលឆ្លុះបញ្ចាំងពីការពិត​ នៃផ្ទះមួយនៅខេត្តបាត់ដំបង​ ដែលជាផ្ទះធ្វេីអោយអ្នកស្រុកអ្នកភូមិខ្លាចរអា​ មិនហ៊ានទៅជិតនោះទេ។

ម្ចាស់ផលិតកម្មដែលមានស្រុកកំណេីត​ មកពីខេត្តបាត់ដំបង​ លោក​ អ៊ិន​ សុភិន​ បានប្រាប់អោយដឹងថា​ រឿងនេះលោកផលិតឡេីងសម្រឹតសម្រាំងខ្លាំងណាស់​ ទម្រាំតែបានដាក់បញ្ចាំង​ ហេីយរឿងនេះគឺជារឿងពិតកេីតឡេីង​ នៅស្រុកសំឡូត​ តែដោយសារតែទីតាំងនៅឆ្ងាយពេក​ ទេីបលោកសម្រេចជ្រេីសយកទីតាំង​ នៅភ្នំរាប​ ខេត្តកំពង់ចាម​ និងទីតាំងមួយចំនួនទៀត​ ដោយសារតែទីតាំងស្រដៀងគ្នា​ អាចថតបានផង។ សាច់រឿងនេះ​ មេីលទៅគួអោយខ្លាចភ័យរន្ធត់​ កំប្លែង​ មានគ្រប់រសជាតិតែម្តង។

លោក​ អ៊ិន​ សុភិន​ បានប្រាប់អោយដឹងទៀតថា​ មូលហេតុដែលលោកផលិតរឿងនេះឡេីង​ ព្រោះតែលោកធ្លាប់លឺគេនិយាយតៗគ្នាពីរឿងផ្ទះនេះ​ ក៏ចាប់អារម្មណ៍យកមកផលិតកុនតែម្តង។ ហេីយមួយទៀតចង់អោយទស្សនិកជនបានប្លែកអារម្មណ៍​ ក្រោយពីបានផលិតរឿងនេះហេីយ​ មានអារម្មណ៍យ៉ាងដូចម្តេចដែរ៕