មុខពិតរបស់ Janie មិនប្រាកដរលោង ដូចក្នុងរូបដែលអ្នកបានឃើញទេ

តារាសម្តែងស្រីថៃ Janie នៅតែទទួលបានភាពល្បីល្បាញ នៅក្នុងការងារសិល្បៈ មិនធម្មតា ដែលស្ទើរតែគ្រប់រឿងភាគ តែងមានវត្តមាននាងរហូត។

ជាក់ស្តែង បើងាកមកមើលសម្រស់របស់នាង ក៏នៅតែស្រស់ស្អាត ក្មេងជាងវ័យ ដដែល ជាមួយនឹងការតែងខ្លួនឡូយឆាយ បើទោះបីជានាង មានអាយុច្រើនបន្តិចក៏ដោយ។

ប៉ុន្តែក្នុងនោះ កាលពីប៉ុន្មានថ្ងៃមុន តារាស្រីរូបនេះ បានបង្ហោះរូបថតមួយសន្លឹក ដែលឃើញមុខមាត់ពិតរបស់នាង ដោយលេចចេញនូវសរសៃជាច្រើន ពេញថ្ងាស មិនរលោង ដែលខុសពីរូបថតនាងតែងបង្ហោះរាល់ដង។

ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើននាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលឃើញសម្រស់ពិតរបស់នាងយ៉ាងដូច្នេះ ដោយគ្មានការផាត់មុខ និង កែច្នៃរូប តាមកម្មវិធីផ្សេងៗ៕