តោះក្រឡេកមើល​សម្រស់ប្អូន​ប្រុស​ Baifern មើល​មួយភ្លេត​ស្មានតែតារា ពិត​ជាសង្ហាខ្លាំងមែនទែន​!!

234

ថៃ ៖ តារាសម្តែងស្រីវ័យក្មេងBaifern កំពុងតែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ក្រោយបានសម្តែងនៅក្នុងរឿងភាគជាច្រើន ដែលទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា។

ទោះបីជាការងាររវល់បែបនេះយ៉ាងណាក្តី តែបើងាកមកមើលជីវិតគ្រួសាររបស់តារាស្រីរូបនេះវិញ ឃើញថាតែងតែមានសុភមង្គលនឹងគ្នាជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះនោះគឺ មុខមាត់ប្អូនប្រុសរូបនាង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន សឹងតែលង់ស្រលាញ់ទៅហើយ។

ដោយក្នុងនោះឃើញថា មុខមាត់ប្អូនប្រុសតែម្នាក់របស់នាង ពិតជាសង្ហាខ្លាំង ជាមួយនឹងស្ទាយតែខ្លួនគួរឲ្យចាប់អារម្មណ៍ បូករួមនឹងរូបរាងខ្ពស់ស្រឡះ មិនចាញ់តួកុនប៉ុន្មាននោះទេ។  ក្រោយពីបានឃើញរូបសម្រស់ដ៏សង្ហារបស់ប្អូនប្រុសនាង ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសម្រស់របស់គេពិតជាសង្ហាខ្លាំង មិនខុសពីបងស្រីរបស់ខ្លួននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Loading...