ទប់សំណើចមិនចង់បាន ពេលឃើញសកម្មភាពក្រៅឆាក របស់ James Jirayu និងSuriyont

ថ្មីៗនេះ រឿងភាគបុរាណ ដែលត្រូវបានដើរតួឯកសម្តែង ដោយ James Jirayu ​ត្រូវបានចាក់បញ្ចាំងចេញជាផ្លូវការ រួចមកហើយ កាលពីពេលប៉ុន្មានថ្ងៃមុននេះ ។

ទន្ទឹមនឹងសន្ទុះប្រជាប្រិយភាពនៃខ្សែភាពយន្តថ្មីនេះ កាលពីពេលយប់មិញនេះ តារាសម្តែងប្រុសរូបស្រស់សង្ហា James Jirayu​​ ក៏កំពុងតែបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើន មានការផ្ទុះសំណើចជាខ្លាំង បន្ទាប់ពីបានទស្សនាឈុតក្រៅឆាកមួយចំនួន របស់លោក ជាមួយតារាសម្តែងប្រុសម្នាក់ទៀត​ គឺSuriyont

តែយ៉ាងណាមិញ ដំណើរសាច់រឿងទាំងមូលនៃខ្សែភាពយន្តនេះថា​ និងទៅជាបែបណានោះ យើងក៏ពុំមានព័ត៌មានលម្អិតនៅឡើយ នោះទេ។ ប៉ុន្តែ ក៏សូមចូលរួមសរសើរទៅដល់សមត្ថភាពសម្តែងរបស់ពួកគេ ដែលអាចសម្តែងបានដូចមនុស្សស្រឡាញ់គ្នាមែនទែន៕

ដូច្នោះ ខាងក្រោមនេះ ជាសំណុំរូបភាពផ្អែមល្អែមរបស់ James Jirayu និងSuriyont: