ភ្ញាក់ផ្អើលបំផុត​​ ! បន្ទាប់ពីបាន​ឃើញ​រូប​ថត​មួយ​សន្លឹក​របស់​ ម៉ាក សែន​សូនីតា(តូតា)​ទើបចូលសិល្បៈស្ទើលស់ព្រលឹង​

0 1,472

មួយរយៈ​ចុងក្រោយ​នេះ តារា​សម្តែង​មុខ​ឃ្យូ​ត ម៉ាក សែន​សូ​នី​តា ត្រូវបាន​មហាជន​ចាប់អារម្មណ៍​ឃើញថាមាន​ការងារ​​មមាញឹក​គួរឱ្យកត់សម្គាល់ ទាំងមុខ​ជំនួញ និងជីព​សម្តែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ឱ្យ​ស្ថានីយទូរទស្សន៍​នានា។

​ទោះបីរវល់ខ្លាំងនឹងការងារ​សិល្បៈ ក្នុង​នោះមានទាំងមុខជំនួញផងក្តី ​ក៏មហាជនបាន​ចាប់អារម្មណ៍​ណាស់ដែរ​ទៅលើ​រូប​សម្ផស្ស​របស់​តារា​ស្រី​រូបនេះ​ ដោយ​ចុង​ក្រោយនេះ​គេ​បាន​មើលឃើញថា ម៉ាក សែន​សូ​នី​តា កាន់តែមាន​ភាពស្រស់ស្អាត​ផូរផង់ និង ប្លែក​គួរឱ្យ​បេតីខ្លាំងឡើង។ មហាជន​ក៏បាន​ឆ្ងល់​ដែរ​ថា តើ​តារា​ស្រី​រូបនេះ​បាន​ទៅធ្វើ​អ្វីខ្លះ? ទើបបានជា​ពេលនេះ​រូប​សម្រស់​របស់​នាង​មាន​ភាពប្រែប្រួល និង ស្រស់ស្អាត​ខ្លាំង​ជាងពីពេលមុន​ដូច្នេះ។

​ហេតុតែ​មហាជន​បាន​ចោទ​ជា​ចម្ងល់​ដូច្នេះ ដោយសារ​គេ​បានឃើញ​រូបថត​មួយចំនួន​នៃ​តារា​ស្រី​រូបនេះ ពេល​ទើបនឹង​បោះជំហាន​ចូលប្រឡូក​អាជីព​សិល្បៈ​ដំបូងដែលបានធ្លាយ និងមានអ្នកចែករំលែកឡើងវិញ លើបណ្តាញសង្គមហ្វេលប៊ុកកាលពីថ្មីៗនេះ ដោយ​រូបថត​ទាំងនោះ​បានបង្ហាញ​ពី​រូប​សម្រស់​ដែលមាន​ភាពខុសគ្នា​សែនឆ្ងាយ​ពី​រូប​សម្រស់​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​គឺ​ទម្រង់​មុខ និង ពណ៌​សម្បុរ​តារា​ស្រី​រូបនេះ​តែម្តង។

ពិតណាស់​រូបថត​ពេល​ទើបនឹង​ឈាន​ជើង​ចូល​សិល្បៈ​របស់​តារា​ស្រី ម៉ាក សែន​សូ​នី​តា មាន​ភាព​ប្លែក​ច្រើនគួរឱ្យកត់សម្គាល់​ណាស់ បើ​ធៀប​នឹង​រូបភាព​នាពេល​បច្ចុប្បន្ននេះ ពិសេស​ពណ៌​សម្បុរស្បែក​ដែល​សរ​ស្រស់ថ្លា​ជាង​ពេលមុន​នោះ៕

Loading...