ក្រោយរៀបការ ឱក សុគន្ធកញ្ញា ហោះទៅក្រេបទឹកឃ្មុំជាមួយស្វាមី ដល់ប្រទេស…

ប្រិយមិត្តជ្រាបច្បាស់រួចហយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវមង្គលការរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយ លោក អុឹង សុខលី នោះ។

មង្គលការមួយនេះពិតជាបានធ្វើឲ្យល្បីស្ទើរតែពេញហ្វេសប៊ុក មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែសារព័ត៌មានធំៗនៅក្នុងប្រទេសក៏បានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនទៀតផង។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀង ឱក សុគន្ធកញ្ញា និងស្វាមី បានចេញដំណើរពីប្រទេសកម្ពុជា ដើម្បីទៅក្រេបទឹកឃ្មុំនៅខាងប៉ែកអឺរុ៉បហើយ ព្រមជាមួយអារម្មណ៍ស្រស់ស្រាយ រីករាយជាខ្លាំង ក្រោយមង្គលការរបសខ្លួន បានបញ្ជប់ទៅយ៉ាងរលូន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន គួរឲ្យកត់សំគាល់ជាខ្លាំង។ចំណែកនៅមុននេះ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ តារាចម្រៀង ​ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់ទីក្រុង បា៉រីស ប្រទេសបារាំងហើយ ព្រមទាំងបានភ្ជាប់សារខ្លីមួយថា “ការមកដល់​ទីនេះ​ជាលើកទីបី​របស់ខ្ញុំ​…! លើកទីមួយ​ជា​មួយ​អ្នក​ម្តាយ​ជាទី​គោរព លើកទីពីរជាមួយប្អូនស្រីជាទីស្រលាញ់ លើកទីបីជាមួយស្វាមីបណ្ដូល​ចិត្ត ទាំង​បី​លើកគឺពោរពេញដោយភាពកក់ក្តៅ និងក្តីស្រលាញ់….។”

យ៉ាងណាមិញថ្ងៃនេះផងដែលកញ្ញា បានបង្ហោះរូបភាពរីករាយជាច្រើនសន្លឹក ស្អាតៗនិងមានសុភមង្គលនៅបារីស ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ