ស្អែក ក្រុមយុវជនសំរាម ចាប់ថតរឿងអប់រំខ្លី ជាលើកដំបូង ពីបរិស្ថាន ជាមួយតារាល្បីៗ ដោយចំណាយថវិកាអស់ប្រហែល1500ដុល្លារ

នៅមុននេះបន្តិច នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០១៩ បើយោងតាមហ្វេសប៊ុករបស់លោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើត យុវជនសំរាម បានប្រាប់ឲ្យដឹងថា នៅថ្ងៃស្អែក ក្រុមរបស់លោក នឹងចាប់ផ្តើមថតវីដេអូអប់រំខ្លីមួយពីបរិស្ថាន ព្រមទាំងមានការចូលរួមសម្តែងពីតារាប្រុសស្រីល្បីៗផងដែរ។ ក្នុងនោះ​ លោក ដារា៉វីត ក៏បានបញ្ជាក់ឲ្យដឹងថា៖

“ស្អែកថ្ងៃសៅរ៍ទី១១នេះ គឺជាថ្ងៃដែលក្រុមយើងចាប់ផ្តើមថតវីដេអូ ទីមួយខ្នាតខ្លីអប់រំអំពីបរិស្ថាន ដោយមានការចូលរួមសហកាពី លោក Panha Vann(សហការផលិតវីដេអូ), លោក Keo Saray Ksr(សម្របសម្រួល), លោក ស្រេន វុធថា(អ្នកដឹកនាំសម្តែង), លោក Teng Veasna(តារាសម្តែង), កញ្ញា ជាស្រីរ័ត្ន (តារាសម្តែង), អ្នកស្រី សាយ ណារីរ័ត្ន (តារាសម្តែង), លោក មាស បូផល (តារាសម្តែង) និងតារាកិត្តិយសជាច្រើនអ្នកទៀត។

ទឹកប្រាក់ដែលត្រូវចំណាយប្រហែលជា 1500ដុល្លាសហរដ្ឋអាមេរិក។ បើសិនជាមានបងប្អូនណាចង់ឧត្ថម្ភតិចក្តី ច្រើនក្តីតាមរយៈលេខទូរស័ព្ទ 069216085, ABA :000487357 (Sandaravit), Aceleda :34730053092626 (Sandaravit), គណនីវីង :02830368 (Sandaravit), Pipay :069216085។ ប្រើគ្រប់វិធីដើម្បីប្រទេសស្អាត សុខមាលភាពជាតិសាសន៍”៕