យ៉ាងណាវិញដែរ? អតីតសង្សាររបស់តួឯកស្រីនាង Kimberly ប្រកាសរកអ្នកដែលមានមុខមាត់ដូចនាងដើម្បី….

យ៉ាងណាវិញដែរ? ផ្អើលក្នុងបណ្ដាញសង្គមបន្ទាប់ពី អ្នកដឹកនាំរឿងលោក Jett ដែលត្រូវបានគេស្គាល់ថាជាអតីតគូស្នេហ៍របស់តួឯកស្រីរូបស្អាតក្នុងសិល្បះថៃនាង Kimberly Anne Woltemas ប្រកាសរកអ្នកមុខដូចនាង។

ដោយការប្រកាសតាមបណ្ដាញរបស់អ្នកដឹកនាំរឿងរូបនេះ គឺដើម្បីជ្រើសរើសរកតួសម្ដែងសម្រាប់រឿងថ្មីរបស់រូបលោកដែលត្រៀមនឹងថតក្នុងពេលឆាប់ៗខាងមុខនេះ​ ដោយរកទាំងអ្នកដែលមានទាំងមុខមាត់ កំពស់ និងទម្ងន់ប្រហាក់ប្រហែលទៅនឹងតួឯកស្រីនាង Kimberly។ ដោយនេះរឹតធ្វើឲមហាជនមានការសង្ស័យឬមួយក៏រឿងថ្មីរបស់លោកដែលមានចំណងជើងថា Song Saneha នឹងយកតួឯកស្រីនាង Kimberly ធ្វើជាតួឯក។

គួរបញ្ជាក់ផងដែរថារឿងមួយនេះដំបូងឡើយគឺបានជ្រើសរកយកតួឯកស្រីនាង Bella Ranee សម្ដែងជាតួឯក តែរូបនាងក៏បានបដិសេដវិញក្រោយពីជាប់ថតរឿងផ្សេងរួចទៅហើយ​​ ថែមរឿង Song Saneha ក៏ជាប្រភេទរឿងដែលមានតួអង្គស្រីពីរនាក់មុខដូចគ្នាផងដែរ។

ប្រភព៖ Kapook

អត្ថបទដោយ៖ ស្រីល័ក្ខ