ល្បីពេក! Pope Thanawat ត្រូវអ្នកគាំទ្ររោគចិត្តម្នាក់ តាមធ្វើរឿងមួយនេះដាក់លោកដល់ក្នុងបន្ទប់! ពេលនេះត្រូវប៉ូលីសឃាត់ខ្លួនហើយ!

វាមិនមែន ជាប្លែកនោះទេ ដែលតារាសម្តែង ឬចម្រៀងល្បីៗ ត្រូវបានតាមថតទៅដោយអ្នកគាំទ្រ ហើយពួកគេក៏ធ្លាប់នឹងការដែលមានអ្នកគាំទ្រតាមមើលខ្លួនដែរ។ តែការតាមមើល តាមថត ឬសុំហត្ថលេខាអីទាំងនេះ គឺសុទ្ធតែមានដែនកំណត់ ហើយអ្នកគាំទ្រភាគច្រើន បានយល់ដឹងពីរឿងទាំងនេះផងដែរ។ យ៉ាងណាក្តី ក៏នៅមានអ្នកគាំទ្រមួយចំនួន មិនយល់ ហើយធ្វើទង្វើខ្លះដែលជ្រុលហួសហេតុទៅលើតារាៗ។

ជាក់ស្តែងកាលពីថ្មីៗនេះ មានករណីដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើងចំពោះតារាសម្តែងថៃប្រុសកំពុងល្បីល្បាញខ្លាំង គឺលោក Pope Thanawat ដែលជាតួឯកប្រុសក្នុងរឿង «បុព្វេសន្និវាស»

លោកត្រូវបាននារីអ្នកគាំទ្រម្នាក់ តាមថតខ្លួន និងបងស្រីដល់ផ្ទះ មិនឈប់ត្រឹមក្រៅផ្ទះ តែនាងហ៊ានតាមថតរូបលោក Pope ដល់ក្នុងបន្ទប់ទៅទៀត! ជាហេតុដែលធ្វើឲ្យបងស្រីរបស់តារាប្រុសរូបនេះ បង្ហោះសារថា នាងត្រៀមប្តឹងអ្នកគាំទ្រដែលរំលោភសិទ្ធបុគ្គលរបស់ប្អូនប្រុសខ្លួននេះហើយ។

បងស្រីលោក Pope បានអះអាងថា នារីដែលជាអ្នកគាំទ្ររោគចិត្តនោះ បានតាមទៅថតរូបភាព ដល់បន្ទប់គេងផ្ទាល់ខ្លួនរបស់ Pope ប៉ុន្តែងសំណាងមានអ្នកឃើញទាន់ និងបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់៕