នុះ!! តួឯកប្រុសលោក Great ទ្រាំមិនបានបោះពាក្យសំដីមួយម៉ាត់ ក្រោយឃើញ James Jirayu ផុសរូប Taew បែបនេះ!!

ហាស់ហា!! តារាសម្ដែងប្រុសជើងចាស់រូបសង្ហារប្រចាំឲស្ថានីយ៍ប៉ុស្ដិ៍លេខ៣លោក Great Warintorn បោះពាក្យសំដីមួយឃ្លាតាមរយៈការComment ទៅតួឯកប្រុសរួមប៉ុស្ដិ៍លោក James Jirayu ក្រោយឃើញតារាប្រុសដួងនេះបង្ហោះរូបរបស់តួឯកស្រីនាង Taew Natapohn។

ដោយការបង្ហោះរូបរបស់តារាស្រីសម្រស់លេចធ្លោររូបនេះ ក៏ព្រោះតែរូបនាងនឹងលោក James នៅឆ្នាំ២០១៨នេះហាក់កាន់ជិតស្និទ្ធនឹងគ្នាថែមសម្ដែងរួមគ្នាដល់ទៅ២រឿងឯណោះ។

គ្រាន់តែឃើញរូបបង្ហោះភ្លាមលោក Great បង្អាប់ថា តើរូបដែលបង្ហោះនេះព្រោះតែ Taew ហែកអាខោនឬ? គួរបញ្ជាក់ដែរថាអ្នកទាំងបីគឺជាមិត្តរួមអាជីពដែលមានភាពជិតស្និទ្ធ ហើយតារាស្រីនាង Taew ក៏មានគូស្នេហ៍រូបពិតដែលជាបុរសក្រៅរង្វង់សិល្បះហើយផងដែរ។