អ្នក​ក្តៅ​ចិត្តនឹង​តួរស្រី​ចិត្ត​អាក្រក់​ តោះកុំ​ខឹងគាត់​មកមើល​តារាស្រីទាំង​៣ដួង ដែ​ល​តែង​តែនិយម​ដើរតួរចិត្ត​អាក្រក់​

ឆាប់ៗ​ខាងមុខនេះ តារា​សម្ដែង​ស្រី​ថៃ៣ដួង ​រួមមាន៖ នាង Rita Sririta តារា​ស្រី Wawa Nichari និងតារា​សម្ដែង​ស្រី​នាង Namtarn Pichukkana នឹង​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់​ពួកគេ ដែល​លើក​នេះ​អ្នក​ទាំង ៣ មិនបាន​សម្ដែង​ជា​តួអង្គ​ស្លូតបូត ឬ​មាន​ចរិតលក្ខណៈ​ជា​បុគ្គល​ចិត្តល្អ​ដូច​ពេលកន្លងមក​ទៀត​នោះទេ តែ​គឺជា​តួអង្គ​កាច​ឆ្លាស​ឆ្នើម ឬ​អាច​ហៅ​ជា​ភាសា​ទូទៅ​ថា​ជា​តួអង្គ​ចិត្តអាក្រក់​ក៏បាន។​

១.ក្នុង​រឿង​ថ្មី “Plerng Ruk Plerng Kaen” តារា​ស្រី Rita Sririta នឹង​ដើរ​ជា​អង្គ​មាន​ចរិត​ខុសប្លែក​ពី​នាង​ធ្លាប់​សម្ដែង​កន្លងមក ដែល​ក្នុង​ខ្សែភាពយន្ត​នេះ​ក៏មាន​ការចូលរួម​សម្ដែង​ពី​លោក Boy Pakorn តារា​ស្រី Jooy និង លោក Punjan Prama ផងដែរ។

២.តារា​សម្ដែង Wawa Nichari នឹង​បង្ហាញខ្លួន​ជា​តួអង្គ​ចិត្តអាក្រក់​ក្នុង​ខ្សែភាពយន្ត “Roy Leh Marnya” ជាមួយនឹង​តារា​ប្រុស Pope Thanawat និង ប៊េ​ឡា រ៉ានី។​

៣.ច្បាស់​ណាស់​នៅក្នុង​ខ្សែភាពយន្ត​ថ្មី “Pom Arthun” តម្រូវឱ្យ Namtarn Pichukkana សម្ដែង​ជា​តួអង្គ​ឆ្នាសឆ្នើម​ដែលជា​លើកដំបូង​សម្រាប់​នាង៕