ពីមុនជាអ្នក​ចម្រៀងធម្មតា ប៉ុន្តែ​ពេលនេះ​តារាចម្រៀងស្រី​ Rihanna បានក្លាយជាតារាចម្រៀង​ស្រី​មាន​ជាង​គេបំផុត​

0 45

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាស្រីភាគច្រើនចាប់ផ្តើមធ្វើជំនួញដោយខ្លួនឯង ដែលមានដូចជាសម្លៀកបំពាក់ ផលិតផលថែរក្សាស្បែក និងគ្រឿងសំអាងជាដើម។ ម្យ៉ាងវិញគ្រប់មុខរបររកស៊ីទាំងនោះ ងាយនឹងទទួលបានភាពជោគជ័យ និងការគាំទ្រ ព្រោះពួកគេជាបុគ្គលដែលមានប្រជាប្រិយភាពស្រាប់។

ជាក់ស្តែងតារាចម្រៀងស្រី Rihanna ក៏មិនខុសពីតារាស្រីផ្សេងទៀតដែរ ព្រោះនាងបានបង្កើតប៊្រេនគ្រឿងសម្អាងផ្ទាល់ខ្លួនដែលមានឈ្មោះថា «Fenty Beauty» ដែលធ្វើឲ្យនាងទទួលបានប្រាក់ចំណេញមិនតិច ពីមុខរបរមួយនេះ។

ដោយឡែកថ្មីៗនេះ ទស្សនាវដ្តីForbes បានរៀបលំដាប់បុគ្គលដែលមានជាងគេនៅលើលោក។ ក្នុងនោះលទ្ធផលបានបង្ហាញឲ្យឃើញថា Rihannaបានគ្រងតំណែងជាតារាចម្រៀងស្រីដែលមានជាងគេ ដោយនាងមានទ្រព្យសម្បត្តិទាំងអស់ជាង៦០០លានដុល្លារ។

គួរឲ្យដឹងផងដែរថា គ្រាន់តែការបើកលក់គ្រឿងសំអាងក្នុងសប្តាហ៍ដំបូងទទួលបានប្រាក់ចំណូលខ្ពស់រហូតទៅដល់១០០លានដុល្លារ។ តាមការសន្និដ្ឋានបានឲ្យដឹងថា ប្រាក៉ចំណូលរបស់នាងភាគច្រើន បានមកពីលក់គ្រឿងសម្អាង ជាងការងារសិល្បៈ៕

Loading...